សេដ្ឋី​ថៃ​ម្នាក់​ទៀត​ហើយ ទិញ​ក្លឹប​បាល់ទាត់​នៅ​អង់គ្លេស

  • 2018-02-24 09:33:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនួញ​ថៃ លោក ស៊ុម​រីត ថាណាខន​ចាណាស៊ុត (Sumrith Thanakarnjanasuth) បាន​​ក្លាយ​ជា​ម្ចាស់​ថ្មី​របស់​ក្លឹប Oxford United នៅ​ League One ដែល​ជា​ក្របខ័ណ្ឌ​បាល់ទាត់​អាជីព​កម្រិត​ទី​២​នៅ​អង់គ្លេស។ នេះ​បើ​តាម​​ទីភ្នាក់ងារ​ព័ត៌មាន BBC ទើប​បាន​ចុះ​ផ្សាយ។

Sumrith Thanakarnjanasuth (កណ្តាល)

Thanakarnjanasuth ត្រូវ​បាន​គេ​​ហៅ​ឈ្មោះ​ក្រៅ "បងខ្លា" (Tiger) ក៏​ធ្លាប់​បាន​កាន់កាប់​ភាគហ៊ុន ២៥% របស់​ក្លឹប​ Reading រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១៧ ផងដែរ។

អតីត​ខ្សែ​ប្រយុទ្ធ​ក្រុម​ Man City និង ហង្សក្រហម Craig Bellamy ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​​គ្រូ​បង្វឹក​ថ្មី​​នៅ​ក្លឹប​សេដ្ឋី​ថៃ​។ ប្រភព​ខាង​លើ​បន្ត។

ចំនួន​ក្លឹប​បាល់ទាត់​អង់គ្លេស​កាន់​តែ​ច្រើន​ឡើង​កំពុង​ត្រូវ​បាន​កាន់កាប់​ដោយ​អ្នក​ជំនួញ​ជនជាតិ​ថៃ ក្នុង​នោះ​ក៏​មាន​​ក្រុម​អតីត​ជើងឯក Premier League ក្លឹប​ Leicester City ផង​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម
អត្ថបទថ្មី