សង្ហាអស់ស្ទះ! តារា PSG បង្ហាញ​ឈុត​​ផ្សាយ​ពាណិជ្ជកម្ម​ពិសេស​ក្នុង​សម្លៀកបំពាក់​ពីឡុត (វីដេអូ)

  • 2018-02-24 07:28:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា PSG រួម​មាន​ Neymar, Cavani, Adrien Rabiot, Marco Verratti និង Thiago Silva បង្ហាញ​ខ្លួន​​ក្នុង​ឈុត​វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​យន្តហោះ Emirates ដែល​ជា​អ្នក​ឧបត្ថម្ភ​នៅ​លើ​អាវ​យឺត​របស់​ក្លឹប​អ្នក​មាន​​របស់​ព្រះ​ចៅ​ប្រទេស​កាតា​មួយ​នេះ។

នៅ​ក្នុង​វីដេអូ​ ដែល​បាន​រៀបរាប់​ថា "អស់លោក លោកស្រី នេះ​កាពីតែន​កំពុង​និយាយ។ សូម​ស្វាគមន៍​មក​កាន់​ជើង​ហោះហើរ​លេខ ៤-៣-៣ របស់​ក្រុមហ៊ុន​អាកាសចរណ៍ Emirates។ ចូលរួម​ជាមួយ​ខ្ញុំ​ថ្ងៃនេះ យើង​មាន​ពីឡុត​​អន្តរជាតិ​៨​សញ្ជាតិ​ផ្សេង​គ្នា​ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​សប្បាយ​រីករាយ​ក្នុង​រយៈ​ពេល​ ៩០ នាទី។ […ក្នុង​ពេល​បន្តិច​ទៀត យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ការ​ចាប់​ផ្តើម...]។

ចង់ដឹងតារា PSG សម្តែងសមយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ សុខ លាងហ៊ត