ប្រើវិធីងាយៗ៣យ៉ាងនេះ ធានាកំចាត់មុន និងធ្វើឲ្យមុខសស្រស់ថ្លា

  • 2018-02-24 07:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចាប់ពី​ថ្ងៃនេះទៅ​ មិត្តនារី​ទាំង​ឡាយនឹង​អស់កង្វល់​ពីរឿងកើតមុន​ និងជួយ​ធ្វើឲ្យ​មុខស។ ខាងក្រោមនេះ ជាការ​បង្ហាញ​អ្នកពីរបៀប​កំចាត់មុន​ និងធ្វើឲ្យ​មុខស​។ តើ​មាន​អ្វីខ្លះ​ទៅ?

1.    អ្នកគួរតែ​ញ៉ាំ​ទឹកឲ្យ​បានច្រើន ​ដោយមួយ​ថ្ងៃគួរតែ​ញ៉ាំឲ្យ​បាន៨កែវ​។ ស្បែក​ត្រូវការ​ទឹក​ បើគ្មាន​ទឹកគ្រប់​គ្រាន់ទេ​ ស្បែក​អ្នកនឹង​ប្រែជា​ស្ងួត​ ហើយងាយ​កើតមុន​ជាទីបំផុត​។

2.    អ្នកគួរ​តែចៀស​ឲ្យឆ្ងាយ​ពីអាហារ​ដែលបំពង​ខ្លាញ់​ និងហិរ​ទាំងឡាយ​។ អាហារ​ទាំងនេះ​ នឹងធ្វើឲ្យ​មុខអ្នក​កើតមុន​កាន់តែ​ច្រើនទៅ​ៗជាមិន​ខានឡើយ​។

3.    អ្នកគួរតែ​បរិភោគ​អាហារ​ដែលមាន​សារធាតុ​ចិញ្ចឹមច្រើន ​ដូចជា ៖ ​ទឹកដោះ​គោ បន្លែ ​ផ្លែឈើ​។ អាហារ​ទាំងនេះ ​នឹងជួយ​អ្នកទប់ទល់​នឹងមុន ​មិនឲ្យ​វាកើត​ឡើយ​៕

ប្រភព៖ Health.com.kh   ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម