សុវណ្ណភូមិ​ Hotel FC​ ជា​ក្រុមមួយគត់ដែល​ស៊ី​គេ​ ១០​-០​ ថ្ងៃ​ដំបូង​នៅ​មណ្ឌល​កំពង់ចាម​

  • 2018-02-24 12:14:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​បាល់ទាត់​ សុវណ្ណភូមិ​ Hotel FC​ ជា​ក្រុម​ទី១​ហើយ ​ដែល​ទាត់​បញ្ចូល​ទី​ដៃ​គូរហូត​ដល់​ទៅ​១០​គ្រាប់​ និង​គ្មាន​របូត​សូម្បី​មួយ​គ្រាប់​ នា​ថ្ងៃ​ទី១​ នៃ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​មណ្ឌល​កំពង់ចាម​ ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018​ ។​

លោក​ អ៊ិត​ ហូសេន​ ប្រធាន​ក្រុម​

លោក​ អ៊ិត​ ហូសេន​ ប្រធាន​ក្រុម​ សុវណ្ណភូមិ​ Hotel FC​ ប្រាប់​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​ល្ងាច​មិញ​នេះ​ក្រុម​របស់​ពួកគេ​ពិតជា​ធ្វើ​បាន​ល្អ​មែនទែន​ មិន​ថា​ខ្សែប្រយុទ្ធ​ ឬ​ខ្សែ​ការពារ​នោះ​ទេ​ ពោល​គឺសហការ​គ្នា​ យល់​ចិត្ត​បាន​ល្អ​តែ​ម្ដង។​ មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​ ប្រធាន​ក្រុម​ខាង​លើ​មិន​រំពឹង​ថា​ក្រុម​ខ្លួន​ អាច​រក​បាន​គ្រាប់​បាល់​ច្រើន​រហូត​ដល់​១០​គ្រាប់​បែប​នេះ​ឡើយ។​

ក្រុម​ដែល​សំបូរ​ដោយ​យុវជន​ខាង​លើ​នេះ​បន្ត​ថា​ ដោយ​សារ​បទ​ពិសោធ​របស់​កីឡាករ​ក្នុង​ក្រុម​និមួយៗ​ មិន​តិច​ជាង​ ៦-៧ឆ្នាំ​មក​ហើយ​ រួម​ផ្សំ​ងនឹងការ​ត្រៀម​ខ្លួន​បាន​ល្អ​ មាន​រយៈពេល​យូរ​គួរសម​ផង​នោះ​ ទើប​ទទួល​បាន​លទ្ធផល​ដូច​នេះ។​

ក្រុម​បាល់ទាត់​ សុវណ្ណភូមិ​ Hotel FC និង​អ្នក​គាំទ្រ

ការ​ប្រកួត​ពាន​រង្វាន់​ Tiger Street Football Festival​​​ 2018​ នៅ​មណ្ឌល​កំពង់ចាម​នេះ​បាន​បញ្ចប់​ថ្ងៃ​ទី១​ហើយ​ ដោយ​មាន​ចំនួន​ប្រកួត​សរុប​៤០​ប្រកួត​ ខណៈ​ថ្ងៃ​ទី២​ ស្អែក​នេះ​ នឹង​ប្រកួត​បន្ត​ទៀត​រហូត​រក​បាន​ក្រុម​ពី​លេខ១​ ដល់​ ៦​ ឡើង​ទៅ​ជុំផ្ដាច់​ព្រ័ត្រ​ទូទាំងប្រទេសនៅ​ភ្នំពេញ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី