លត់ Girona ៦-១ យប់មិញ Barca ​ទាន់​កំណត់ត្រា​មួយ​ជំនាន់​លោក Pep Guadiola

  • 2018-02-25 01:56:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Barca បាន​វ៉ា​​កំណត់ត្រា​ជា​ក្លឹប​មិន​ដែល​ស្គាល់​ពាក្យ​​បរាជ័យ​​យូរ​បំផុត​ក្នុង​មួយ​រដូវកាល បើ​ធៀប​នឹង​ជំនាន់​ដែល​ដឹកនាំ​ដោយ​​​លោក Pep Guardiola ។

ក្រុម​អ្នក​មាន​បុណ្យ​បាន​ឈាន​ដល់​ ៣២ ប្រកួត​មិន​ដែល​ចាញ់​ បន្ទាប់​ពី​​លត់​​ Girona ៦-១ យប់មិញ ធ្វើ​ឲ្យ​ក្លឹប​មក​ពី​ដែនដី​កាតាឡាន់ បាន​បំបែក​កំណត់ត្រា​ចាស់៣១​ប្រកួត​ជាប់ៗ​គ្នា​មិន​ដែល​ចាញ់​កាល​ពី​ឆ្នាំ ២០១០-១១ នៅ​ពេល​ដែល​ក្លឹប​ដឹកនាំ​ដោយ​លោក Pep Guardiola ដែល​បាន​នាំ​យក​របៀបលេង Tiki Taka ដល់ Barcelona ដែល​ឈ្នះ ២៧ ប្រកួត និង ស្មើ​៤ មិន​ស្គាល់​ពាក្យ​ចាញ់។

​ក្លឹប​កំពូល​តារាង La Liga ចាញ់​តែ​៣​ដង​ប៉ុណ្ណោះ​​តាំង​ពី Ernesto Valverde មក​ដឹក​នាំ ពោល​គឺ​ចាញ់​ទាំង​២​ជើង​សម្រាប់​ពាន Supercopa de Espana ជា​មួយ Real Madrid កាល​ពី​ខែ​សីហា និង ចាញ់ ២-១ សម្រាប់​ប្រកួត​ជើង​ទី​១ ក្នុង​ក្របខ័ណ្ឌ Copa del Rey ជា​មួយ Espanyol ប៉ុន្តែ Barcelona បាន​ស្តារ​ដើម​វិញ​នៅ​ប្រកួត​ជើង​ទី២។

រំលឹក​ទៅ​ដល់ Real Sociedad នៅ​រដូវ​កាល ១៩៧៩-៨០ មិន​ស្គាល់​ពាក្យ​ចាញ់ សម្រាប់​៣៨​ប្រកួត គិត​ចាប់​ពី ​ខែ​មេសា​ឆ្នាំ ១៩៧៩ ដល់ ខែ​ឧសភាឆ្នាំ ១៩៨០ ដែល​មាន​ន័យថា Barcelona នៅ​៦​ប្រកួត​ដើម្បី​តាម​ស្មើ ឬ ក៏​ត្រូវ​វ៉ា Sociedad ៕

វីដេអូ​ហាយឡាយ

ប្រភព៖ Goal   ប្រែ​សម្រួល៖ សុខ លាងហ៊ត

អត្ថបទពេញនិយម