CR7 បង្កការ​ចាប់​អារម្មណ៍ អត់​​​ទាត់​១១​ម៉ែត្រ​​ តែ​ឲ្យ Benzema ជា​អ្នក​ស៊ុត​យប់​មិញ

  • 2018-02-25 01:29:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​គួរ​ឲ្យ​​ចាប់​អារម្មណ៍​មួយ​ដែល​​តារា​លេខ​៧​ Cristiano Ronaldo ត្រូវ​បាន​គេ​ដឹង​យ៉ាង​ច្បាស់​​ជា​កីឡាករ​ដែល​ទទួល​បន្ទុក​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ប្រចាំ​ក្លឹប​ Real Madrid ប៉ុន្តែ​យប់​មិញ​​​មិន​ស៊ុត​ខ្លួន​ឯង​ទេ​​ដោយ​ផ្តល់​ឲ្យ​មិត្ត​រួម​ក្រុម​ Karim Benzema ទាត់​វិញ​នៅ​ពេល​ Real Madrid ឈ្នះ​ Alaves ៤-០។

យប់​មិញ​នេះ​ជា​ការ​ប្រកួត​ប្រជុំ​ដោយ​ជើង​ខ្លាំង​ទាំង​៣​នាក់​ដែល​​ហៅ​កាត់​ថា​ BBC​ គឺ​ Benzema, Bale និង​ Cristiano ​ដែល​បាន​លេង​ជុំ​​គ្នា​ បន្ទាប់​ពី​ខក​ខាន​បែប​នេះ​​ជា​យូរ​មក​ហើយ​ និង​ជា​ឱកាស​ចែក​​គ្នា​រក​គ្រាប់​បាល់។ Real Madrid បាន​ព្យាយាម​វាយ​សម្រុក​តាំង​ពី​ដើម​វគ្គ​ទី​១​​រហូត​ដល់​នាទី​ទី​៤៤​ទើប​បំបែក​ពង់មាន់​របស់​ Alaves បាន​​​ដោយ​ Ronaldo ដែល​ Assist ដោយ​ Benzema។ ដើម​វគ្គ​ទី​២​ Gareth Bale រក​បាន​គ្រាប់​ទី​២​ឲ្យ​ Real​ នាទី​ទី​៤៦​ និង​ Ronaldo រក​បាន​គ្រាប់​ទី​២​របស់​ខ្លួន​នៅ​នាទី​​៦១​ដើម្បី​នាំ​មុខ​ ៣-០។

ចុង​វគ្គ​ទី​២​ ខ្សែ​ការពារ​របស់​ Alaves បាន​បង្ក​កំហុស​លើ​ Bale ដែល​ជំរុញ​ឲ្យ​អាជ្ញា​កណ្តាល​ផ្តល់​បាល់​ពិន័យ​១១​ម៉ែត្រ​ដល់​ Real Madrid។ ពេល​នោះ​​អ្នក​គាំទ្រ​ស្ទើរ​គ្រប់​គ្នា​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​ឱកាស​របស់​ Ronaldo ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​ដើម្បី​​បាន​ Hat-trick ប៉ុន្តែ​រូប​គេ​បែរ​​ជា​មិន​ស៊ុត​ខ្លួន​ឯង​ ហើយ​ផ្តល់​ឲ្យ​ Benzema ស៊ុត​បាន​សម្រេច​។ ​ការ​ប្រកួត​នេះ​ Ronaldo ជា​ប្រធាន​ក្រុម​​ដោយ​សារ​ Ramos របួស៕

វីដេអូហាយឡាយ

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ជាន ចាន់រ៉ា