ដំណឹងល្អ! ដឹងថ្ងៃដាក់សម្ពោធស្ពានកោះប៉ែនជាផ្លូវការហើយ

  • 2018-02-25 09:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលា​នៃ​ការ​សម្ពោធ​ស្ពាន​កោះ​ប៉ែន ក្រោម​អធិបតីភាព​សម្តេច​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន តាម​ការ​គ្រោង​ទុក​នឹង​ប្រារព្ធ​ធ្វើឡើង ក្នុង​អំឡុង​សប្តាហ៍​ទី​២ ខែ​មីនា ឆ្នាំ​២០១៨ ខាងមុខ​នេះ​។ នេះ​បើ​តាម​​តាម​ការ​បង្ហើប​ឱ្យដឹងពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ គង់ អៀង នាយករង នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ការពារ​ជាតិ​ដែល​ទទួលបន្ទុក​​ក្នុងការ​ស្ថាបនា​ស្ពាន​កោះ​ប៉ែន ក្នុង​ឱកាស​អញ្ជើញ​ចុះ​ត្រួត​ពិនិត្យ​លទ្ធផល​ស្ថាបនា​បង្ហើយ​នូវ​គ្រឿង​បំពាក់​តួ​ស្ពាន​ដែល​បាន​នឹង​កំពុង​​បន្ត​សកម្មភាព​យ៉ាង​មមាញឹក កាលពី​ចុង​សប្តាហ៍​កន្លងទៅ​ថ្មីៗ​នេះ។

រូបភាពពេលកំពុងសាងសង់

​ដើម្បី​ធានា​ឱ្យបាន​ទាន់​ពេល​វេលា សម្រាប់​ការ​ប្រារព្ធ​ពិធី​សម្ពោធ​ស្ពាន ខាងលើ​នេះ កម្លាំង​ជំនាញ​គ្រប់​ផ្នែក​គ្រប់​ថ្នាក់ បាន​បង្កើន​សកម្មភាព ក្នុង​ការ​ស្ថាបនា​បង្កាន់​ដៃ និង​ដាក់​សសរ​ដងគោម​ភ្លើង អម​សងខាង​ស្ពាន និង​ធ្វើ​ក្បូរ​ក្បាច់រចនា​ក្បាលស្ពាន​ទាំង​សង​ខាង​។ ចំណែក​សកម្មភាព​ចាក់​ក្រាលផ្លូវ​បេតុង នា​ទិស​ត្រើយ​ខាងកើត​ស្ពាន ប្រវែង​ប្រមាណ​ជាង ៣០០​ម៉ែត្រ​ បាន​នឹង​កំពុង​ដំណើរកា​រ​ជិត​រួចរាល់​​ផងដែរ​។

សូម​ជម្រាប​ថា ស្ពាន​បេតុង​នេះ មាន​បណ្តោយ​ប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និង​កម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ ចាប់​ផ្តើម​សាងសង់​​ក្នុងឆ្នាំ​២០១៣ ដោយ​កម្លាំង​វិស្វកម្ម នាយកដ្ឋាន​វិស្វកម្ម ក្រសួង​ការពារ​ជាតិ ដោយ​ចំណាយ​ថវិកា​ប្រមាណ ១៣លាន​ដុល្លារ។ ស្ពាន​នេះ​​គឺ​ឆ្លងកាត់​​ឆ្លង​កាត់​ទន្លេមេគង្គ ពីភូមិ​ព្រែក​ដើម​ចាន់ សង្កាត់​សំបួរ​មាស​ ក្រុង​កំពង់ចាម ទៅ​កាន់​កោះ​កំពង់​ត្រុំ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​កោះ​មិត្ត ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម។ រាជ​រដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​នេះ ជា​បណ្តោះ​អាសន្ន អស់​រយៈកាល​ជាង ១០​ខែ​កន្លង​ទៅ​ហើយ៕

ប្រភព៖ រស្មីកម្ពុជា   ប្រែ​សម្រួល៖ វឌ្ឍនៈ

អត្ថបទពេញនិយម