ចិន បោះ ៩ ពាន់លានដុល្លារ ទិញភាគហ៊ុនជើងខ្លាំងផលិតរថយន្តអាល្លឺម៉ង់
- 2018-02-26 03:13:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិន បោះ ៩ ពាន់លានដុល្លារ ទិញភាគហ៊ុនជើងខ្លាំងផលិតរថយន្តអាល្លឺម៉ង់
ចន្លោះមិនឃើញ
Geely ដែលត្រូវបានគេស្គាល់ជាស្ថាប័នផលិតយានយន្តក្នុងទីក្រុង Hangzhou ប្រទេសចិន កាលពីឆ្នាំទៅទើបតែទិញបានក្រុមហ៊ុន Volvo នៃប្រទេសស៊ុយអែតពី Ford ហើយថ្មីៗនេះក៏ចំណាយលុយ ៩ ពាន់លានដុល្លារ ទិញយកភាគហ៊ុនប្រមាណ ១០ ភាគរយបន្ថែមទៀតពីក្រុមហ៊ុនអាល្លឺម៉ង់ Daimler ដែលគ្រប់គ្រងលើ Mercedes-Benz។
យោងតាមសារព័ត៌មាន Reuters សង្កត់ធ្ងន់បែបនេះថាលោក **Li Shufu** នាយកប្រតិបត្តិនៃ Geely សព្វថ្ងៃមានភាគហ៊ុនក្នុងក្រុមហ៊ុន Daimler ធំជាងនរណាទាំងអស់។ ស្ថិតក្នុងគោលដៅទាញយកបច្ចេកវិទ្យារថយន្តស្វ័យប្រវត្តិនិងអគ្គិសនីពីជើងខ្លាំងអាល្លឺម៉ង់ លោក Li បញ្ជាក់ថា "ដើម្បីសម្រេចបាននូវភាពជាអ្នកដឹកនាំលើវិស័យបច្ចេកវិទ្យា យើងត្រូវស្វះស្វែងរកមធ្យោបាយថ្មី ក្នុងការចែករំលែកនិងសហការរួមគ្នា ម្ល៉ោះការវិនិយោគរបស់ខ្ញុំលើ Daimler គឺស្ថិតលើចក្ខុវិស័យមួយនេះ"។
បញ្ជាក់ថាក្រៅពី Volvo និង Daimler ទៀតសោតក្រុមហ៊ុន Geely ក៏ធ្លាប់ទិញបានភាគហ៊ុនជាច្រើននៃក្រុមហ៊ុន Lotus របស់ចក្រភពអង់គ្លេស, Proton របស់ម៉ាឡេស៊ី និង Volvo Trucks (បំណែកនៃ Volvo Cars)។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Facebook លុបចោលហ្គេមបាញ់បោះ VR ពាក់កណ្ដាលទី ដោយហេតុផលមួយ
វិធីទស្សនាការផ្សាយផ្ទាល់ព្រឹត្តិការណ៍ដាក់បង្ហាញ Galaxy S9 នាម៉ោង ១២ យប់នេះ