នុះ! Neymar របួស អាច​នឹង​ខកខាន​ជួយ PSG ប៉ះ Real នៅ UCL ជើង​ទី​ពីរ

  • 2018-02-26 02:52:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​ឆ្នើម​របស់ Paris Saint-Germain កីឡាករ​ Neymar ត្រូវ​បាន​សែង​​ចេញ​ពី​ទីលាន​ក្នុង​វគ្គ​ទី​ពីរ ក្នុង​ជំនួប PSG ឈ្នះ Marseille ៣-០ កាល​ពី​យប់​មិញ ដោយ​សារ​របួស​ក​ជើង។

កីឡាករ​វ័យ​២៦​ បាន​ប៉ះ​ទង្គិច​ជាមួយ​ខ្សែ​បម្រើ​ Marseille កីឡាករ  Bouna Sarr នៅ​នាទី​៧៦ ដោយ​គេ​ព្យាយាម​​ដណ្ដើម​បាល់​គ្នា តែ​ភ្លាត់​ជំហរ​​ក៏​គ្រេច​ក៏​ជើង​ខ្លួន​ឯង​ ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់​ជា​ខ្លាំង​លើ​ទីលាន។ ភ្លាម​ៗ គ្រូ​ពេទ្យ​បាន​មក​ពិនិត្យ​បណ្ដោះអាសន្ន​លើ​ទីលាន បន្ទាប់​មកក៏​សែង​ចេញ​ព្រោះ​អាការៈ​ធ្ងន់​មិន​អាច​លេង​បាន​ទៀត។

PSG ក៏​បង្ខំ​ចិត្ត​លេង​ទាំង​គ្នា​១០​នាក់ ត្បិត​ប្ដូរ​កីឡាករ​​អស់​៣​នាក់​រួច​មក​ហើយ។ តាម​សេចក្ដីរាយការណ៍​ជំហាន​ដំបូង​ពី​មន្ទីរពេទ្យ ផ្ដល់​សញ្ញា​ថា​វិជ្ជមាន ប៉ុន្តែ​ត្រូវ​រង​ចាំ​៤៨​ម៉ោង​ទៀត​សិន ដើម្បី​ឲ្យ​ដឹង​ច្បាស់​​ពី​របួស Neymar និង​ត្រូវ​សម្រាក​រយៈពេល​ប៉ុណ្ណា។ តាម​ការ​រំពឹង​ទុក ប្រសិន​របួស​មិន​ធ្ងន់ធ្ងរ​កីឡាករ​ប្រេស៊ីល​រូប​នេះ​ត្រូវ​សម្រាក​អវត្តមាន១​ប្រកួត​ ដើម្បី​ត្រៀម​ខ្លួន​ជួយ​ក្រុម​នៅ UCL។

ចំពោះ​របួស​នេះ​បាន​បង្ក​ក្ដី​បារម្ភ​ដល់​អ្នក​ចាត់​ការ Unai Emery និង​មិត្ត​រួម​ក្រុម PSG​ ជា​ច្រើន​នាក់ ព្រោះ​ខ្លាច Neymar ជា​មិន​ទាន់ មិន​អាច​ជួយ​ក្រុម​សងសឹក Real Madrid ​ជើង​ទី​ពីរ UCL នៅ​ថ្ងៃ​ទី ៦ ខែ មីនា​ខាង​មុខ ដោយ​ជើង​ទី​​១ពួក​គេ​ចាញ់ ៣-១ រួច​មក​ហើយ៕ ​​​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី