ទាយ​មើល Man Utd កាច់​ចង្កូម ​Chelsea បាន​ប៉ុន្មាន​លើក តាំង​ពី​ជំនាន់ Sir Alex ចប់​ទៅ?

  • 2018-02-26 11:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​អ្នក​ចាត់​ការ Alex Ferguson បាន​ចូល​និវត្តន៍​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ ២០១៣ មក ក្លឹប Manchester United ធ្លាប់​ឈ្នះ​តោ​ខៀវ​ Chelsea តែ​ពីរ​លើក​ប៉ុណ្ណោះ។

គិត​ចាប់​ពី​លោក Ferguson បាន​ឈប់​ដឹកនាំ​ក្លឹប​បិសាច​ក្រហម ក្លឹប​បាន​ជួប​ក្លឹប​តោ​ខៀវ​ចំនួន​សរុប​១១​លើក ក្នុង​នោះ ១០​ប្រកួត ជា​ជំនួប​ក្នុង​ Premier League និង​មួយ​ប្រកួត​ទៀត​ក្នុង​កម្មវិធី​ FA Cup។ ក្នុង​ជំនួប​ទាំង​នេះ ក្លឹប​បិសាច​ក្រហម​ចាញ់​ Chelsea ដល់​ទៅ​ ៥​លើក និង​ស្មើ​ចំនួន ៤​ដង។ ទើប​តែ​ប្រកួត​ក្នុង​ថ្ងៃ​ទី ១៦ មេសា ២០១៧ (ឈ្នះ​ ២-០) និង​យប់​មិញ​ប៉ុណ្ណោះ​ (ឈ្នះ ២-១) ដែល​ក្លឹប​អាច​យក​ជ័យជំនះ​លើ​ក្លឹប​ដែល​មាន​មូលដ្ឋាន​ទី​ក្រុង​ឡុងដុង​បាន ហើយ​ ២​ប្រកួត​នេះ​ទៀត​សៀត​សុទ្ធ​តែ​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អ្នក​ចាត់​ការ Jose Mourinho ដែល​ខ្លួន​ឯង​ផ្ទាល់​ធ្លាប់​ជា​អ្នក​ចាត់​ការ​តោ​ខៀវ។

សូម​បញ្ជាក់​ផង​ដែរ​ថា តាំង​ពី​លោក Ferguson បាន​ចូល​និវត្តន៍​មក មាន​អ្នក​ចាត់​ការ​ ៤​រូប​ហើយ ដែល​បាន​ដឹក​នាំ​ក្លឹប​បិសាច​ក្រហម ក្នុង​នោះ David Moyes (២០១៣-មេសា ២០១៤), Ryan Giggs (មេសា ២០១៤-ឧសភា ២០១៤), Louis van Gaal (២០១៤-២០១៦) និង​លោក Jose Mourinho (ពាក់​កណ្ដាល ២០១៦-បច្ចុប្បន្ន)៕

ប្រភព៖ 11v11   ប្រែ​សម្រួល៖ ហ៊ីម រស្មី