ត្រូវ​១​ម៉ាត់​ពី G-Dragon តារា​ចម្រៀង Sandara Park សម្រេច​ដូរ​ការ​តែង​មុខ​ភ្លាម

  • 2018-02-26 13:32:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​កម្មវិធី Onstyle Get It Beauty២០១៧ តារា​ចម្រៀង Sandara បាន​តម្រូវ​ឲ្យ​ចែក​រំលែក​វិធី​សាស្ត្រ​នៃ​ការ​តុប​តែង​មុខ។ ដូចនេះ តារា​ស្រី​ស្រស់ Sandara សម្រេច​ចិត្ត​បង្ហាញ​ស្ដាយ​តុប​តែង​បែប​ធម្មជាតិ​ ដែល​ជា​ការ​ណែនាំ​របស់ G-Dragon។

នៅ​មុន​ការ​ផ្លាស់​ប្ដូរ​របៀប​តុប​តែង​មុខ​នេះ តារា​ចម្រៀង Sandara Park ​សារភាព​ថា នាង​ធ្លាប់​ត្រូវ​តារា​ចម្រៀង G-Dragon ក្នុង​ក្រុម BIG BANG បង្អាប់​លេង​ ពេល​ដែល​នាង​បាន​ទៅ​លេខ​ក្លឹប​រាត្រី​មួយ​នា​ពេល​កន្លង​មក។"ខ្ញុំ​បាន​ទៅ​លេង​ក្លឹប​ក្នុង​ស្ដាយ​តុប​តែង​មុខ​បែប​ក្រាស់​ៗ។ ហើយ​លោក G-Dragon បាន​ថា​ឲ្យ​ខ្ញុំ​ថា តើ​មាន​នរណា​ចូល​លេង​ក្លឹប​ក្នុង​សភាព​ផាត់​មុខ​ក្រាស់​ៗ​បែប​នេះ​ទេ។ វា​មើល​ទៅ​មិន​សម​ឡើយ"។

ដូច្នេះ ចាប់​តាំង​ពី​ពេល​នោះ​មក តារា​ចម្រៀង Sandara ក៏​ប្ដូរ​ជា​ផាត់​មុខ​បែប​ស្រាល​ៗ​លក្ខណៈ​ធម្មជាតិ​វិញ។ "ការ​តុប​តែង​មុខ​ស្ដាយ​បែប​នេះ ទោះ​ជា​រាង​រញ៉េរញ៉ៃ​បន្តិច តែ​មើល​ទៅ​ពិត​ជា​ស្រស់​ស្អាត"។ Sandara ថ្លែង។

គូរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី Onstyle Get It Beauty២០១៧ គឺ​ជា​កម្មវិធី​សម្រស់​​តារា​កូរ៉េ ដែល​តែង​អញ្ជើញ​តារា​កូរ៉េ និង​អ្នក​ជំនាញ​ផាត់​មុខ​​ល្បី​ៗ មក​បង្ហាញ​ពី​អាថ៌កំបាំង​តុប​តែង​មុខ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ សុខហ៊ុយ