ជើង​ខ្លាំង​នៅ Atletico ២​នាក់​ផ្លាស់​ទៅ​លេង​ក្លឹប​ចិន​ ដែល​ទើប​ឡើង​មក​ថ្មី

  • 2018-02-27 02:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ​​ក្លឹប​ Atletico Madrid ២​រូប​រួម​មាន Yannick Carrasco និង Nico Gaitan បាន​​បំពេញ​ការ​ផ្ទេរ​រួចរាល់ ផ្លាស់​ទៅ​លេង​ក្លឹប Dalian Yifang ដែល​ទើប​ឡើង​មក Chinese Super League រដូវ​កាល​នេះ។

Carrasco

​Atletico បាន​ប្រកាស​ពី​ព័ត៌មាន​ពី​ការ​ចាកចេញ​របស់​កីឡាករ​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ម្សិលមិញ។ ក្លឹប​បាន​សរសេរ​ថា៖ "Yannick Carrasco បាន​​សម្រេច​ផ្លូវ​ការ​ផ្ទេរ​ទៅ​ក្លឹប Dalian Yifang ក្នុង​លីគ​កំពូល​ចិន។ ខ្សែ​បម្រើ​បែលហ្ស៊ិក​រូប​នេះ​ចូលរួម​ជាមួយ Atletico Madrid  កាល​ពី​ថ្ងៃ​ទី ១៩ ខែ កក្កដា ឆ្នាំ​ ២០១៥ បង្ហាញ​ខ្លួន​បាន​១២៤​ប្រកួត រក​​គ្រាប់​បាល់​បាន​២៣​គ្រាប់ និង​បញ្ជូន​ឲ្យ​ដៃ​គូ​ទាត់​បញ្ចូល​ទី​បាន​១៧​គ្រាប់។ រដូវ​កាល​នេះ​គេ​បង្ហាញ​ខ្លួន​បាន​​២៨​ប្រកួត​ឲ្យ​ក្លឹប"។

តាម​ការ​ឲ្យ​ដឹង Carrasco នឹង​ទទួល​បាន​៨,៨​លាន​ផោន​ក្នុង​មួយ​ឆ្នាំ​នៅ​ក្លឹប​ថ្មី។ ចំណែក Gaitan ដែល​មិន​សូវ​ជាប់​បាល​លេង​រដូវ​កាល​នេះ​​ក៏​​បាន​ផ្ទេរ​ទៅ ក្លឹប Dalian Yifang ជាមួយ Carrasco ដែរ។ សម្រាប់​តម្លៃ​ខ្លួន​អ្នក​ទាំង​ពីរ​ Atletico មិន​បាន​បង្ហាញ​ទេ តែ​កាសែត​អេស្ប៉ាញ​បាន​ចេញ​ថា Carrasco មាន​តម្លៃ​ខ្លួន​២៦,៥​លាន​ផោន និង Gaitan ១៥,៨​លាន​ផោន។

Nico Gaitan

Chinese Super League រដូវ​កាល​២០១៨ នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ចុង​សប្ដាហ៍​ទៅ​ហើយ៕ ​​

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម