ខ្លាច​មាន​បញ្ហា​ដូច​ Neymar ស្ដេច​ស​​ឲ្យ Ronaldo សម្រាក​​ជា​បន្ត​ទៀត

  • 2018-02-27 02:48:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ជំនួប​ជាមួយ​ Espanyol នៅ​ក្របខ័ណ្ឌ La Liga រាត្រី​នេះ Real Madrid បាន​សម្រេច​ឲ្យ Cristiano Ronaldo សម្រាក​បន្ត​ទៀត​ដើម្បី​ត្រៀម​លេង​នៅ​ Champions League។

កាល​ពី​សប្ដាហ៍​មុន ពេល Madrid យក​ឈ្នះ Leganes ៣-១ គឺ​គ្មាន​វត្តមាន Ronaldo ទេ។ ដោយ​លោក Zinedine Zidane អនុញ្ញាត​ឲ្យ​សម្រាក​ជា​ពិសេស​ដើម្បី​ទុក​ជើង​លេង ​ Champions League ជើង​ទី​ពីរ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ជាមួយ  Paris Saint-Germain នៅ​សប្ដាហ៍​ក្រោយ​។

ថ្មី ៗ​នេះ Neymar ​បាន​ជួប​បញ្ហា​របួស​កជើង​មិន​អាច​លេង​នៅ UCL បាន។​ ព្រោះ​តែ​​​បារម្ភ​​ពី​វិបត្តិ​នេះ​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​បាន​បន្ត​ឲ្យ Ronaldo សម្រាក​នៅ​ប្រកួត​​នៅ​យប់​នេះ​ទៀត ចាំ​លេង​នៅ​ទឹក​ដី PSG តែ​ម្ដង។ ដូច្នេះ​ប៉ះ​ក្រុម​ក្នុង​តំបន់​កាតាឡាន់ Espanyol យប់​នេះ Real នឹង​ដាក់ Marco Asensio, Gareth Bale និង Karim Benzema ជា​ទ័ព​ប្រយុទ្ធ​ខាង​លើ៕ ​ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម