ដើម្បីលុយ កូរ៉េខាងជើង សុខចិត្តលក់ប្រភពថាមពលសំខាន់មួយឲ្យចិន

  • 2018-02-27 07:20:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូរ៉េខាងជើង ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​លក់​អគ្គិសនី​ឲ្យ​ចិន​ដើម្បី​លុយ បើ​ទោះ​បី​ជា​មាន​កង្វះ​ខាត​ថាមពល​ជាប់​លាប់​ក៏​ដោយ។

យោង​តាម​សារព័ត៌មាន​មួយ​ឲ្យ​ដឹង​ថា ការ​លក់​នេះ​ចាប់​ផ្ដើម​ឡើង​កាល​ពី​ថ្ងៃ​ទី ៩ កុម្ភៈ ដោយ​ភាគី​ចិន​បង់​ប្រាក់​ចន្លោះ​ពី ៦ ទៅ ១០ ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែ សម្រាប់​ថាមពល​អគ្គិសនី​ដែល​បង្កើត​ឡើង​ដោយ​ទំនប់​វារី​អគ្គិសនី​ជិត​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ។ ប្រភព​ខាង​លើ​និយាយ​ថា "ទំនប់​វារី​អគ្គិសនី​ក្នុង​ខេត្ត Sakju កំពុង​ផ្គត់ផ្គង់​អគ្គិសនី​ដល់​រោង​ចក្រ​ចិន​មួយ​ដែល​ផលិត​ឧបករណ៍​ការពារ​ភ្លើង​ឆេះ។ អាជ្ញាធរ​កូរ៉េខាងជើង បាន​ទទួល​យក​ការ​ទូទាត់​ជា​សាច់​ប្រាក់​សុទ្ធ។”

ផ្ទុយទៅវិញ ធនាគារ​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ប្រជាជន​កូរ៉េ​ខាង​ជើង​តិច​ជាង​មួយ​ភាគ​បីប៉ុណ្ណោះ​ដែល​មាន​អគ្គិសនី​ប្រើ​ប្រាស់។ រូប​ភាព​ពី​ផ្កាយ​រណប​បង្ហាញ​ថា ភាគ​ច្រើន​នៃ​ប្រទេស​មិន​មាន​អគ្គិសនី​ប្រើ​ប្រាស់​នោះ​ទេ​នៅ​ពេល​យប់។

យ៉ាង​ណា​មិញ ការ​លក់​ថាមពល​អគ្គិសនី​ឲ្យ​ទៅ​ចិន ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កូរ៉េខាងជើង កំពុង​ជួប​វិបត្តិ​រូបិយប័ណ្ណ​បរទេស​ធ្ងន់​ធ្ងរ​ក្រោយ​រង​ការ​ដាក់​ទណ្ឌកម្ម​អន្តរជាតិ។ គួរ​បញ្ជាក់​ថា ទណ្ឌកម្ម​អន្តរ​ជាតិ​បាន​រា​រាំង​កូរ៉េ​ខាង​ជើង មិន​ឲ្យ​នាំ​ចេញ ធ្យូង, ដែក, រ៉ែ, អាហារ, ឈើ និង​ក្រណាត់ ព្រម​ទាំង​មិន​អាច​បញ្ជូន​ពលករ​ទៅ​បរទេស​ទៀត​ផង៕

រូបភាពកូរ៉េខាងជើងថតពីផ្កាយរណបនៅពេលយប់

ចុចអាន ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ រ័ត្ន