ក្ដៅៗ! គ្រូ PSG ចេញ​មុខ​បក​ស្រាយ​រឿងNeymar សម្រេច​វះ​កាត់​មុខ​របួស

  • 2018-02-27 14:12:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញ​នេះ អ្នក​ចាត់​ការ​ក្លឹប PSG លោក Unai Emery បាន​ចេញ​មុខ​បដិសេធ​​របាយការណ៍​ចុះ​ផ្សាយ​សារព័ត៌មាន​ជា​ច្រើន​ដែល​ថា Neymar នឹង​ធ្វើ​ការ​វះកាត់​របួស​ក​ជើង​របស់​ខ្លួន ហើយ​នឹង​អវត្តមាន​រយៈ​ពេល ២​ខែ។

លោក Emery បាន​និយាយ​ថា៖ "របាយ​ការណ៍​ទាំង​ហ្នឹង​សុទ្ធ​តែ​ជា​រឿង​មិន​ពិត។ តាម​ពិត​ទៅ មិន​ទាន់​មាន​សេចក្ដី​សម្រេច​ចិត្ត​ណា​មួយ​ស្ដី​ពី​ការ​វះ​កាត់​ត្រូវ​បាន​ធ្វើ​ឡើង​នោះ​ទេ។ ឥឡូវ​យើង​កំពុង​តាម​ដាន​ស្ថានភាព​របស់​គេ (Neymar)” ។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ បាន​សារភាព​ថា៖ "វា​ជា​ការ​ពិត​ដែល​ ​គេ​អាច​នឹង​មិនបាន​ចូល​លេង​ក្នុង​ប្រកួត Champions League ពេល​ប៉ះ Real Madrid នា​ថ្ងៃ​ខាង​មុខ"។

ខ្សែ​ប្រយុទ្ធ Neymar បាន​រង​របួស​ ក្នុង​ការ​ប្រកួត​​ប៉ះ​ជាមួយ Marseille កាល​ពី​យប់​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ក្រោយ​ធ្វើ​ការ​ពិនិត្យ​រួច​រាល់​មក ក្លឹប PSG កាល​ពី​យប់​ថ្ងៃ​ច័ន្ទ បាន​ប្រកាស​ថា កីឡាករ​ប្រេស៊ីល​បាន​រង​របួស​គ្រេច​ ក​ជើង​ស្ដាំ និង​ ប្រេះ​ឆ្អឹង​ទី ៥ នៃ​ប្រអប់​ជើង។ បន្ទាប់​ពី​មាន​ការ​ប្រកាស​នេះ មាន​សារព័ត៌មាន​ល្បីៗ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ថា Neymar បាន​សម្រេច​ចិត្ត​ក្នុង​ការ​វះ​កាត់មុខរបួស ដែល​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​កីឡាករ​ប្រេស៊ីល​អវត្តមាន​មិន​បាន​ជួយ​ក្រុម​រយៈ​ពេល ២​ខែ៕

ប្រភព៖ ESPN FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី