ចម្លែក​! ៤​ឆ្នាំ​ជាប់​គ្នា​ Neymar មិន​ដែល​បាន​​ចូល​លេង​ ​ចំ​ថ្ងៃ​កំណើត​​ប្អូន​ស្រី​

  • 2018-02-28 06:34:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar ទទួល​បាន​ភាព​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​អាជីព​បាល់ទាត់ ​ធ្លាប់​ឈ្នះ​ពាន​ជា​ច្រើន​ និង​ជា​កីឡាករ​ថ្លៃ​ខ្លួន​ខ្ពស់​ជាង​គេ​ក្នុង​ពិភពលោក។​

Neymarទទួល

ក្រៅ​ពី​បាន​សាង​កំណត់ត្រា​សំខាន់​ៗ​ចាប់​តាំង​ពី​ចាកចេញ​ប្រទេស​កំណើត​ទៅ​អេស្ប៉ាញ​ និង​បារាំង​ ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូប​នេះ​មាន​កំណត់ត្រា​ដ៏​ចៃដន្យ​មួយ​គឺ​តែ​អវត្តមាន​ប្រកួត​ណា​ដែល​លេង​ចំ​ថ្ងៃ​ខួប​កំណើត​ប្អូន​ស្រី​សំណព្វ​ចិត្ត​របស់​គេ។​

រយៈ​ពេល​៤​ឆ្នាំ​មក​ហើយ​ដែល​តារា​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​មិន​ដែល​បាន​ចូល​លេង​បាល់​ឲ្យ​តែ​ចំ​ថ្ងៃ​ខួប​កំណើត​នាង​​ Rafaella Beckran។ រដូវ​កាល​ ២០១៤/១៥​ Neymar មិន​អាច​លេង​បាន​ដោយ​សារ​ជាប់​ពិន័យ ហើយ​រដូវ​កាល​ ២០១៥/១៦ រូប​គេ​ជាប់​ពិន័យ​ម្ដង​ទៀត​ចំ​ថ្ងៃ​ដដែល។

នៅ​រដូវ​កាល​ ២០១៦/២០១៧​ អតីត​កីឡាករ​ Barcelona បន្ត​អវត្តមាន​ចំ​ថ្ងៃ​ខួប​ប្អូន​ស្រី​សារ​ជា​ថ្មី​ដោយ​សារ​ របួស​ ហើយ​នៅ​ឆ្នាំ​នេះ​ Neymar នឹង​អវត្តមាន​ដោយ​សារ​របួស​ដដែល។ គួរ​រម្លឹក​ថា​ ម្ចាស់​អាវ​លេខ​១០​នៅ​ PSG រង​របួស​បាក់​ឆ្អឹង​កាល​ពី​សប្ដាហ៍​មុន​អាច​អវត្តមាន​ប្រមាណ​២​ខែ៕

Neymar និង​ ប្អូនស្រី Rafaella Beckran

ប្រភព៖ Twitter   អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម