ហេតុផល​ទាំង​នេះ​ហើយ​បញ្ជាក់​ថា CL ពិត​ជា​មេ​ក្រុម​ដ៏​គួរ​ឲ្យ​ស្ញប់ស្ញែង​មួយ​រូប

  • 2018-02-28 03:08:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​ចម្រៀង​កូរ៉េ​ពិត​ជា​មិន​ងាយ​ស្រួល​នោះ​ទេ ព្រោះត្រូវ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ ទ្រាំ​លំបាក​រាប់​ឆ្នាំ ប៉ុន្តែ​ក្លាយ​ជា​មេ​ក្រុម​ក្នុង​ក្រុម​ចម្រៀង​ រឹត​តែ​ពិបាក​ជាង​នេះ​ទៅ​ទៀត។ ដូច្នេះ​ហើយ ទើប​គ្រប់​គ្នា​តែង​តែ​ស្ងើច​សរសើរ​តារា​ចម្រៀង CL ដែល​នាង​ជា​មេ​ក្រុម​ម្នាក់​ដែល​ដឹក​នាំ​ និង​មើលថែ​សមាជិក​ក្រុម​ខ្លួន​បាន​ល្អ។ ហេតុផល​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ ពិតជាបញ្ជាក់​ថា​តារា​ចម្រៀង CL ជាមេក្រុម​មួយ​រូប​ដែល​គួរ​តែ​យក​គំរូ​តាម។

១. នាង​ចេះ​មើល​ថែ​សមាជិក​ខ្លួន

នៅ​ពេល​មួយ​ដែល​មាន​ការ​រញ្ជួយ​ដី​កើត​ឡើង​នៅ​ប្រទេស​ជប៉ុន តារា​ចម្រៀង​រូប​នេះ​មិន​បាន​គិត​អ្វី​ច្រើន​នោះ​ទេ នាង​បាន​រត់​ឡើង​ទៅ​ជាន់​ទី​៣៤ ដែល​ជា​ជាន់​ដែល​មិត្ត​របស់​នាង​​ (Sandara) ស្នាក់​នៅ។ ដោយ​មិន​គិត​ពី​គ្រោះថ្នាក់​ចំពោះ​ខ្លួន​ឯង តារា​ចម្រៀង CL បាន​រក្សា​ជំហរ​ និង​នៅ​ជិត​ Dara កុំ​ឲ្យភ័យ។

២. ការ​មើល​ថែ​កូន​ក្រុម​ដូច​ជា​កូន​របស់​នាង

ទោះ​បី​ជា​ក្រុម 2NE1 ត្រូវ​បាន​រំសាយ​ទៅ​ហើយ​ក្ដី ក៏ CL នៅ​តែ​បន្ត​លើក​ទឹកចិត្ត និង​ផ្ដល់ក្ដី​ស្រឡាញ់​របស់​នាង​ចំពោះ​មិត្ត​រួម​ក្រុម​ផង​ដែរ។ តួ​យ៉ាង​ដូច​ជា នៅ​ពេល​ដែល Sandara រៀប​ចាក់​បញ្ចាំង​រឿង​ថ្មី​របស់​នាង តារា​ចម្រៀង CL ក៏​បានទៅលើក​ទឹក​ចិត្តដែរ។ នៅ​ពេល Park Bom ធ្វើ​អ្វី​មួយ មេ​ក្រុម​រូប​នេះ​បាន​បញ្ចេញ​មតិ និង​បង្ហាញ​ការ​ស្រឡាញ់​របស់​នាង ហើយ​សូម្បី​តែ Minzy ចង់​ធ្វើអ្វី ក៏ CL តែងសាទរ​ និង​លើក​ទឹក​ចិត្ត​ជានិច្ចដែរ។

៣. នាង​ស្រឡាញ់​អ្នក​គាំទ្រ​របស់​នាង

តារា​ចម្រៀង CL បាន​ទទួល​​រហស្សនាម​ថា​ជា​អ្នក​ម្ដាយ​ ព្រោះ​តែងតែ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្ហាញ​ការ​ស្រឡាញ់​របស់​នាង​ចំពោះ​អ្នក​គាំទ្រ។ ចាប់​រាប់​តាំង​ពី​លើ​គណនី Instagram រហូត​ដល់​ការ​បញ្ចេញ​មតិ នាង​តែងតែ​គិត​ពី​អ្នក​គាំទ្រ​មុន​គេ ដូច​ដែល​នាង​បាន​និយាយ​ក្នុង​កម្មវិធី​មួយ​ចំនួន​ហើយ​ថា​នាង​ពិត​ជា​អរគុណ​ជា​ខ្លាំង​ដែល​មាន “Blackjack” និង GZBs របស់​នាង​នៅ​ជាមួយ​រហូត​មក​នោះ។

៤. នាង​ចេះ​មើលថែ​សិស្ស​ប្អូន​រួម​សិល្បៈ

នៅ​ពេល​មួយ ក្រុម 2NE1 បាន​ទៅ​លេង​កន្លែង​ស្នាក់នៅ​របស់​ក្រុម WINNER។ នៅ​ពេល​នោះ​នាង​បាន​ចេញ​ថ្លៃ​អាហារ​ទាំង​អស់ រួម​ទាំង​កាដូ​មួយ​ចំនួន​ដែល​ពួក​គេ​បាន​យក​ទៅ​កន្លែង​ស្នាក់​នៅ​នោះ​ទៀត​ផង។​ CL ជា​តារា​មួយ​រូប​ដែល​តែងតែ​ធ្វើ​អ្វី​គ្រប​យ៉ាង​ដើម្បី​លើក​ទឹក​ចិត្ត​ដល់​សិស្ស​ប្អូន​របស់​នាង។

៥. ក្ដី​ស្រឡាញ់​របស់​នាង

អំឡុង​ពេល​កម្មវិធី​ពានរង្វាន់ MAMA ឆ្នាំ ២០១៥ CL បាន​​ឡើង​ច្រៀង​បទ​ចម្រៀង​ទោល​របស់​នាង "Hello Bitches” ប៉ុន្តែ​អ្វី​ៗ​បាន​ធ្វើ​ឲ្យ​អ្នក​ទស្សនា​មាន​ការ​ភ្ញាក់ផ្អើល​ដោយ​នាង​បាន​ចេញ​​មក​ជា​ថ្មី​ម្ដង​ទៀត​ជាមួយ​សមាជិក​ក្រុម​របស់​នាង ហើយ​បាន​សម្ដែង​បទ​ដ៏​ពេញ​និយម​របស់​ពួក​គេ "Fire” និង "I'm the Best”។ ទឹក​មុខ និង​ខ្សែ​ភ្នែក​របស់​នាង​មើល​ទៅ​កាន់​សមាជិក​ក្រុម​ខ្លួន​នោះ ពិត​ជា​ពោរពេញ​ទៅ​ដោយ​ការ​ស្រឡាញ់ និង​មោទនភាព​បំផុត។

៦. ការ​ស្រឡាញ់​ពិត​ប្រាកដ​ចំពោះ​សមាជិក​ក្រុម​របស់​នាង

នៅ​ពេល​ដែល Minzy ចាក​ចេញ​ពី​ក្រុម​នោះ ក្រុម​ចម្រៀង​មួយ​នេះ​ដែល​បាន​ឈាន​ទៅ​រក​ការ​បែក​បាក់​។ តារា​ចម្រៀង CL បាន​និពន្ធ​បទ​ចម្រៀង "Goodbye” ឡើង​ដើម្បី​​ចាត់​ទុក​ជា​សារ​លា​គ្នា​ចំពោះ Minzy ប៉ុន្តែ​អត្ថន័យ​បទ​នេះ​ដែរ​ក៏​ជា​សារ​ផ្ញើ​ទៅ​កាន់​អ្នក​គាំទ្រ​របស់​នាង​ផង​ដែរ៕ ​​​

ចុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម