ខ្លាំង​! គ្រាប់​បាល់ Messi & Suarez បូក​ចូល​គ្នា​ច្រើន​ជាង​​៧៤​ក្លឹប​ក្នុង​លីគ​កំពូល​ទាំង​៥

  • 2018-02-28 03:04:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MSN ទោះ​ជា​បាត់​បាត់​សមាជិក​ម្នាក់​ Neymar ទៅ​កាន់ PSG សល់​តែ​ MS ក៏​ពួក​គេ​នៅ​តែ​អាច​ធ្វើ​ព្យុះ​ភ្លៀង​ក្នុង​លីគ ជា​ពិសេស​រក​គ្រាប់​បាល់​បាន​ហែហូរ​ដូច​ទឹក​ហូរ។

ជា​ការ​ពិត​ក្នុង​រដូវ​កាល​នេះ Messi & Suarez រក​បាន​គ្រាប់​បាល់​បាន​៤២​គ្រាប់​ហើយគិត​ក្នុង​លីគ ក្នុង​នោះ​កីឡាករ​អាហ្សង់ទីន​មាន​២២​គ្រាប់ និង​កីឡាករ​អ៊ុយរុយហ្គាយ​មាន​២០​គ្រាប់។ សម្រាប់​ចំនួន​គ្រាប់​បាល់​នេះ​គឺ​មាន​ច្រើន​ជាង​គ្រាប់​បាល់​​​​៧៤ក្លឹប​ ក្នុង​លីគ​កំពូល​ទាំង​៥​ក្នុង​តំបន់​អឺរ៉ុប។ សូម្បី​តែ  Atletico Madrid ដែល​កំពុង​ឈរ​លេខ​២ ក្នុង​តារាង​ La Liga ក្រោម Barcelona ក៏​ទើប​តែ​មាន​៤១​គ្រាប់​តែ​ប៉ុណ្ណោះ​។

ក្លឹប​ក្នុង​លីគ​កំពូល​អេស្ប៉ាញ​ក្លឹប​ដែល​មាន​គ្រាប់​បាល់​លើស Messi & Suarez មាន Real Madrid, Valencia, Real Betis, Celta Vigo និង Real Sociedad។ ចំណែក​នៅ​អង់គ្លេស​វិញ​មាន Manchester City, Manchester United, Liverpool, Tottenham, Chelsea និង Arsenal៕ ​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម