Samsung ទទួល​ទិញ iPhone X ក្នុង​តម្លៃ​ថោក​មិន​គួរ​ឲ្យ​ជឿ​

  • 2018-02-28 03:19:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សហរដ្ឋអាមេរិក​ Samsung បាន​បង្កើត​កម្មវិធី​មួយ​ឈ្មោះ​ថា​ "Trade In” ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​យក​ស្មាតហ្វូន​ Samsung ស៊េរី​ចាស់​ និង​ស្មាតហ្វូន​​ម៉ាក​​ដទៃ​ដូច​ជា​ Apple, LG និង Google ជា​ដើម​ មក​ប្ដូរ​យក​ Galaxy S9/S9+ ដោយ​​ចំណាយ​តិច​ជាង​ការ​យក​លុយ​សុទ្ធ​មក​ទិញ។

ការ​យក​ Galaxy S8/S8+ មក​ប្ដូរ​​នឹង​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ​​ដល់​ ៣៥០ ដុល្លារ​ លើ​​ការ​ទិញ​ Galaxy S9/S9+, Galaxy S7/S7 Edge ទទួល​បាន​ការ​បញ្ចុះ​​ដល់​ ៣០០ ដុល្លារ, ត្រកូល​ Galaxy S6 និង Note5​ បញ្ចុះ​ដល់​ ១៥០ ដុល្លារ។

ចំណែក​ម៉ាក​ iPhone វិញ​ ម៉ូដែល​ iPhone X/8/8 Plus បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ ៣៥០ ដុល្លារ, iPhone 7/7 Plus បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ ៣០០​ ដុល្លារ និង iPhone 6s/6s Plus/6/6 Plus បាន​ការ​បញ្ចុះ​តម្លៃ​ដល់​ ១៥០ ដុល្លារ។

តម្លៃ​ដែល​អាច​ទទួល​បាន​ពី​ស្មាតហ្វូន​ម៉ូដែល​មួយ​ៗ អាច​ច្រើន​ឬ​តិច​អាស្រ័យ​លើ​ស្ថានភាព​របស់​វា។ បញ្ជាក់​ថា​បច្ចុប្បន្ន​​កម្មវិធី​នេះ​មាន​តែ​នៅ​ក្នុង​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ ដោយ​ធ្វើ​ឡើង​ចំពោះ​ Galaxy S9/S9+ ដែល​លក់​ក្នុង​តម្លៃ​ ៧២០ ដុល្លារ និង ៨៤០ ដុល្លារ៕​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម