ចំណេញ​! ទិញ​ទំនិ​ញ​គ្រប់​ប្រភេទ​នៅផ្សារ​ទំនើប Exchange Square ថែម Smartphone ឲ្យ​ទៀត​

  • 2018-03-01 01:00:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

ដំណឹងល្អ! អ្នក​ចូលចិត្ត Shopping ទំនិញ​ប្រេនៗ​នៅផ្សារ​ទំនើប Exchange Square ត្រូវ​ម៉ាច់ ព្រោះ​ឥឡូវ​នេះ​កំពុងមាន​ប្រម៉ូសិន​ពិសេស "Shop2Win" ថែម​រ​ង្វាន់​ឡើង​ច្រើន ​ចាប់ផ្តើម​ពី​ថ្ងៃទី​១-​៣១​ ​មីនា ​នេះ​។​

រាល់​ការ​ទិញ​ទំនិ​ញ​ទាំងអស់​ចាប់ពី ២៥ ដុល្លារ​ឡើង​នៅ​ក្នុង​វិក្កយបត្រ​តែមួយ អ្នក​នឹង​ទទួលបាន​ឆ្នោត​ផ្សង​សំណាង​ដើម្បី​ឈ្នះរង្វាន់​ធំ​ទូរ​ស​ព្ទ Smartphone ​ស៊េរី​ថ្មី Huawei Nova 2i រួមទាំង​រ​ង្វាន់​ជាច្រើន​ទៀតឧបត្ថម្ភ​ដោយ Huawei​។

Exchange Square ជា​អគា​រម​ជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​ចំ​កណ្ដាល​ក្រុង ដោយ​មាន​ផ្សារ​ទំនើប លក់​ទំនិញ​ប្រេន​ធំៗ​ច្រើន​ប្រភេទ និង​មានកា​រិ​យាល័យ​ការងារ​ជាច្រើន​។ អគារ​នេះ​មាន​ទីតាំងនៅ​ផ្លូវ ១០៦ កែង​ផ្លូវ ៦១ ដែល​ធ្វើ​ដំណើរ​ត្រឹម ៣ នាទី​​ពី​រមណី​យ​ដ្ឋា​ន​វត្ត​ភ្នំ​។​

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ផេក​ហ្វេស​ប៊ុ​ក Exchange Square Mall ឬ វិបសាយ www.exchangesquare.com.kh


អត្ថបទ៖ ដេត លីដា