ដែល​ឃើញ​ Ronaldo ច្រៀង​លាយ​ជាមួយ​កាយ​វិការ​ដ៏​សម្បើម ឬ​អត់​ហ្នឹង?

  • 2018-02-28 13:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​អ្នក​សុទ្ធ​តែ​ធ្លាប់​បាន​ឃើញ​ហើយ​ពី​ការ​លេង​បាល់​ទាត់​របស់ ខ្សែ​ប្រយុទ្ធ​ល្បី Cristiano Ronaldo នៅ​លើ​សមរភូមិ​វាល​ស្មៅ។ ទោះ​ជា​យ៉ាង​ណា និយាយ​ពី​រឿង​ក្រៅ​បាល់​ទាត់​វិញ កីឡាករ​ព័រទុយហ្គាល់​ ហាក់​មិន​សូវ​បាន​បញ្ចេញ​សំនៀង​របស់​ខ្លួន​ដើម្បី​ច្រៀង​ជា​សាធារណៈ​ឡើយ។ នេះ​មិន​មែន​មាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ មិន​ធ្លាប់​ធ្វើ​បែប​នេះ​ឡើយ។

ក្នុង​វីដេអូ​មួយ​ដែល​បង្កើត​ឡើង​កាល​ពី​ឆ្នាំ ២០១៥ នា​ពេល​កំពុង​ស្ថិត​លើ​យន្ត​ហោះ​មួយ​ដែល​កំពុង​ធ្វើ​ការ​ហោះ​ហើរ ខ្សែ​ប្រយុទ្ធ Ronaldo ក្នុង​ឯកសណ្ឋាន​ជម្រើស​ជាតិ​ព័រទុយហ្គាល់ បាន​ធ្វើ​ការ​ច្រៀង​បទ​ "Stay” (​បទ​ល្បី​មួយ​របស់​តារា​ចម្រៀង Rihanna)។ វីដេអូ​ក៏​បាន​បង្ហាញ​ដែរ​ថា ក្នុង​អំឡុង​ពេល​ច្រៀង ខ្សែ​ប្រយុទ្ធ ត្រូវ​បាន​មើល​ឃើញ​ថា​បាន​ធ្វើ​កាយ​វិការ និង​ទឹក​មុខ ទៅ​តាម​មនោសញ្ចេតនា​នៃ​បទ​ចម្រៀង។

តោះ​មក​មើល​ការ​ច្រៀង​បទ Stay ដោយ​ Ronaldo៖៕

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ហ៊ីម រស្មី