Mbappe របួស​ម្នាក់​ទៀត​ហើយ ជា​ក្ដី​បារម្ភ​កាន់​តែ​ខ្លាំង​របស់ PSG

  • 2018-03-01 03:36:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Paris St-Germain  បាន​យក​ឈ្នះ  Marseille សាជាថ្មី​ក្នុង​លទ្ធផល ៣ទល់​នឹង ០ ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Coupe de France តែ​រឿង​អកុសល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Kylian Mbappe ទទួល​រង​របួស​ក​ជើង។

៣​គ្រាប់​របស់ PSG រក​បាន​ដោយ​ Angel Di Maria ២គ្រាប់​និង  Edinson Cavani មួយ​គ្រាប់។​ យ៉ាងណា​ក្នុង​ការ​ប្រកួត​នេះ Mbappe បាន​បង្ខំ​ចិត្ត​ប្ដូរ​ចេញ​​នៅ​វគ្គ​ទី​មួយ ដោយ​សារ​​មាន​បញ្ហា​របួស​ខ្លះ​ ធ្វើ​ឲ្យ PSG កាន់​តែ​បារម្ភ​ខ្លាច​បាត់​បង់​​កីឡាករ​ល្អ​មួយ​ទៀត​នៅ Champions League វគ្គ​១៦​ក្រុម​ចុងក្រោយ​ ប៉ះ​ជាមួយ Real Madrid។

ក្លឹប​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង​ប៉ារីស​បាន​​អវត្តមាន​កីឡាករ​ថ្លៃ​ជាង​គេ​លើលោក​ Neymar​ ម្នាក់​ហើយ​នៅ UCL ​ ព្រោះ​មាន​បញ្ហា​កជើង​ដូច​គ្នា កាល​ប៉ះ Marseille ក្នុង​លីគ​កាល​ពី​ចុង​សប្ដាហ៍។ សម្រាប់​របួស​របស់ Mbappe ពេល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​តាម​ដាន​មិន​ទាន់​ដឹង​ថា ស្រាល​ឬ​ធ្ងន់​ទេ។

លោក Unai Emery កំពុង​កើត​កង្វល់​ជា​ខ្លាំង និង​សង្ឃឹម​ថា​កីឡាករ​ខ្ចី​ជើង​ពី Monaco មិន​មាន​បញ្ហា​ធ្ងន់​ទៅ​ចុះ។ "Mbappe មាន​បញ្ហា​ក​ជើង។ គេ​បាន​សុំ​មិន​លេង​នៅ​វគ្គ​ទី​២ ហើយ​ខ្ញុំ​សង្ឃឹម​ថា​​វា​មិនមែន​ជា​របួស​ធំដុំ​​ចុះ"។ សម្ដី Unai Emery៕​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ