ព្រំ​ សំណាង៖​ សុំ​គ្រប់​សង្វៀន​ឡើង​ប្រកួត​ សន្យា​​វ៉ៃ​ឲ្យកក្រើកសង្វៀន​​

  • 2018-03-01 06:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ ព្រំ​ សំណាង​ ស្នើ​ដល់​គ្រប់​​សង្វៀនទាំង​អស់​​ជួយ​ដាក់​ឲ្យ​ខ្លួន​បាន​ប្រកួត​ផង​ដើម្បី​សន្សំប្រាក់​​​ចំណូល​ផ្គត់ផ្គង់​គ្រួសារ ដោយ​យ​សន្យា​​ថា ​ខំប្រឹង​​វ៉ៃ​​ឲ្យ​ល្អ​មើល​បំផុត​​ដូច​​ដែល​រូប​គេ​ធ្វើ​បាន​ល្អ​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​។​

កីឡាករ​ ព្រំ សំណាង

ព្រំ​ សំណាង​ និយាយ​​ថា​ ​បំណង​តែ​មួយ​គត់​នា​ពេល​បច្ចុប្បន្ន​​គឺ​ចង់​ធ្វើ​ផ្ទះ​ឲ្យ​សមរម្យ​មួយ​នៅ​​ស្រុក​កំណើត​ខេត្ត​កំពង់ស្ពឺ​ ​ពី​ព្រោះ​ខ្យល់​បក​មក​ចង់​រលំ​ទៅ​ហើយ។​ ដូច្នេះ​ហើយ​មាន​តែ​សំណូម​ដល់​បណ្ដា​សង្វៀន​ក្នុង​ស្រុក​​ឲ្យ​ជួយ​​ដាក់​រូប​គេ​ឲ្យ​បាន​ប្រកួត​ញឹកញាប់​ដើម្បី​អាច​​បំពេញ​ក្ដី​ស្រមៃ​មួយ​នេះ​។​

អ្នក​ប្រដាល់​មក​ឆត្រ​យោង​ ៩១១​ ប្តេជ្ញា​​​​ថា​ រូប​គេ​នឹង​ខំប្រឹង​ហ្វឹកហាត់​ និង​ឡើង​វ៉ៃ​​ឲ្យ​បាន​​ល្អ​បំផុត​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ និង​ទស្សនា​ខ្លួន​ប្រកួត។​

កីឡាករ​ថៃ​សន្លប់ពេលចាញ់​ ព្រំ សំណាង
កីឡាករ ព្រំ សំណាង

ព្រំ​ សំណាង​ ជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ម្នាក់​របស់​កម្ពុជា​​​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​ឈឺ​ខ្លួន​មួយ​នេះ​ជា​យូរ​មក​ហើយ។​​ ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ រូប​គេ​ធ្វើ​បាន​​យ៉ាង​ល្អ​​ ដោយ​ឈ្នះ​រហូត​​ដែល​​ភាគ​ច្រើន​ផ្ដួល​ដៃ​គូ​មុន​ទឹក​ទី៥​៕​

វីដេអូ ព្រំ សំណាង

អត្ថបទ៖ នួន ស៊ីណា​