មានរឿងអីចេះ ញឹម ចាន់​ថន ជិះឡានថ្មីបានជាង១ខែសោះ ស្រាប់តែដូរស៊េរីវិញ?

  • 2018-03-01 05:17:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​​សម្ដែង​​កញ្ញា ញឹម ចាន់ថន ដែល​ពី​មុន​ធ្លាប់​តែ​ឃើញ​ជិះរថយន្តម៉ាគ Luxus RX 400h បាន​លក់​ចេញ​ មក​ជិះ​ Luxus RX 330 វិញ​​​ម្ដង។ គ្រាន់​តែ​ទិញ​បាន​ភ្លាម តារា​ស្រី​រូប​នេះ​បាន​យក​ទៅ​ឲ្យ​ឪពុក​ម្ដាយ និង ព្រះ​សង្ឃ​ស្រោច​ទឹក​​ឲ្យដើម្បី​សូម​ក្ដី​សុខ។

តារា​ស្រី​ខាង​លើ មិន​បាន​ប្រាប់​ពី​តម្លៃ​រថយន្ត​ដែល​នាង​ទើប​តែ​ទិញ​នោះ​ឡើយ ប៉ុន្តែ​នាង​​ប្រាប់​ពីមូលហេតុ​ដែល​នាង​សម្រេច​ប្ដូរ​រថយន្ត​ដែល​​ធ្លាប់​ជិះ​កន្លង​មក ហើយ​មក​ជិះ​ស៊េរី​ទាប​ជាង​មុន ក៏​ព្រោះតែ​រថយន្ត​ដែល​​នាង​ជិះ​កន្លង​មក​ហាង​​ដូច​ជា​ឧស្សាហ៍​ខូច ហើយ​ស៊ីសាំង ។

រថយន្ត Luxus RX 400h ដែល​ ញឹម ចាន់​ថន ជិះ​កាល​ពី​លើក​មុខ​នេះ នាង​ជិះ​​បាន​តែ​ជាង​១ខែ​ប៉ុណ្ណោះ ។ តារា​ស្រី​រូប​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា ជា​មួយ​អបិយជំនឿ​នេះ​កន្លង​មក នាង​មិន​បាន​យក​​ឡាន​ដែល​ខ្លួន​ធ្លាប់​​ជិះ​កន្លង​មក​ទៅ​​ស្រោច​ទឹក ឬសុំ​ពរ​ជ័យ​ពី​ព្រះសង្ឃ​ឡើយ ប៉ុន្តែ​ម្ដាយ​របស់​នាង បាន​មើល​គ្រូ​ទាយឃើញ​ថា ថ្ងៃ​នេះ​ជា​ថ្ងៃ​ដែល​ល្អ​សម្រាប់​នាង ក៏​និមន្ត​ព្រះសង្ឃ​​​ប្រោសព្រំ​ឲ្យ​តែ​ម្ដង​ទៅ។

អត្ថបទៈ ស៊ុនហួត