​iPhone គាំង​ត្រីវិស័យ កុំ​ទាន់ Restore ម៉ាស៊ីន

  • 2018-03-02 23:33:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Compass ឬ​ទ្រនិច​ត្រីវិស័យ ​អ្នក​ប្រើប្រាស់ iPhone ភាគច្រើន​និយម​ប្រើប្រាស់​វា តែបើ​ថ្ងៃ​មួយ​អ្នក​ជួប​បញ្ហា​គាំង​កណ្ដាល​ផ្លូវ​ស្ងាត់​ឬ​នៅ​ក្នុង​ព្រៃ ពិត​ណាស់​ដែល​អ្នក​នឹង​គ្មាន​អ៊ីនធឺណិត​ឬ​ពេលវេលា​គ្រប់គ្រាន់​សម្រាប់ Restore ម៉ាស៊ីន​ថ្មី បែប​នេះ​អាច​សាកល្បង​វិធី ២ ផ្សេង​ទៀត ត្រឹម​មួយ​ពព្រិច​ភ្នែក នឹង​ទទួល​បាន​លទ្ធផល​ដូច​ចិត្ត។​

១.កែប្រែ Location Services លើ​ឧបករណ៍:

  • កម្មវិធី Compass ចាំ​បាច់​ត្រូវ​ការ​ដឹង​ពី​ទីតាំង​ដែល​អ្នក​កំពុង​ឈរ និយាយ​ជា​សាមញ្ញ​គឺ​ដំណើរការ​មុខងារ Location Service
  • ចូល​ទៅ Settings > Privacy
  • ចុច​យក Location Services > អូស​មក​រក Compass
  • រើស​យក​ពាក្យ Whilse Using the App
  • ធ្វើ​ការ​បិទ​បើក​កម្មវិធី​សាកល្បង​ម្តង​ទៀត

២.ដោះ​ស្រោម (Case) ទូរសព្ទ​ចេញ:

  • ក្រុមហ៊ុន Apple បាន​រចនា​ iPhone ដោយ​ភ្ជាប់​នូវ Sensor ឲ្យ​ឈ្មោះ Megnetometer អនុញ្ញាត​ឲ្យ​កម្មវិធី Compass អាច​ដំណើរការ​ទៅ​បាន ប៉ុន្តែ​បើ​អ្នក​មាន​ប្រើ Case ដែល​ជា​ពពួក​ដែក​ឆក់ សម្រាប់​ចាប់​ជាប់​នឹង​រថយន្ត​ឬ​វត្ថុ​អ្វី​មួយ បែប​នេះ​វា​ក៏​ជា​ដើមចម​នៃ​បញ្ហា

  • ដោះ​ចោល​នូវ​ប្រភេទ​ស្រោម​នោះ​ចេញ​ពី​ទូរសព្ទ ហើយ​កម្មវិធី Compass នឹង​ដំណើរការ​ឡើង​វិញ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា