Man City ដាក់​ Arsenal ៣-០​ ម្ដង​ទៀត​នៅ Premier League

  • 2018-03-02 00:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​យក​ឈ្នះ​ Arsenal ដោយ​លទ្ធផល​ ៣-០ សារ​​ជាថ្មី​នៅ​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២៨។

ក្រុម​ទាំង​ពីរ​ទើប​តែ​ប៉ះ​គ្នា​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ដោយ​ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​បាន​យក​ឈ្នះ​ ៣-០​ម្ដង​រួច​មក​ហើយ​។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ ភ្ញៀវ​បើក​ការ​នាំ​មុខ​១​គ្រាប់​មុខ​នាទី​ ១៥​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Bernardo Silva។ លុះ​នាទី២៨​តារា​ជើង​ឆ្វេង​ David Silva បាន​បន្ថែម​មួយ​គ្រាប់​ទៀត​មុន​ពេល​ Leroy Sane ស៊ុត​​គ្រាប់​ទី​៣។

ម្ចាស់​ផ្ទះ​បាន​បាល់​ប៉េណាល់ទី​​១​ដែរ​នៅ​នាទី ៥៣​ តែ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang បែរ​ជា​ស៊ុត​មិន​ចូល​ ដោយ​សារ​ការ​ជួយ​សង្គ្រោះ​ពី​អ្នក​ចាំ​ទី​ដៃ​ស្អិត​ Ederson៕

ប្រភព៖ standard   ប្រែសម្រួល៖ វីរ័ត្ន