ចម្លែក​! Arsenal ប្រកាស​លក់​សំបុត្រ​អស់​តែ​​កីឡដ្ឋាន​អវត្តមាន​អ្នក​គាំទ្រ​ច្រើន​

  • 2018-03-02 02:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Arsenal បាន​ប្រកាស​ថា​បាន​លក់​សំបុត្រ​អស់​គ្មាន​សល់​កៅអី​ទំនេរ​ (Sold Out) ក្នុង​ការ​ប្រកួត​ Premier league ទល់​នឹង​ Manchester City។

យ៉ាង​ណា​នៅ​​ប្រកួត​ គេ​ឃើញ​មាន​កៅអី​សម្រាប់​ក្រុម​អ្នក​គាំទ្រ​ម្ចាស់​ផ្ទះ​ជា​ច្រើន​គ្មាន​អ្នក​អង្គុយ​ទស្សនា​ ខុស​ប្លែក​ពី​កន្លែង​អ្នក​គាំទ្រ​ក្រុម​ភ្ញៀវ​ដែល​ណែន​តាន់តាប់​។ មាន​ការ​លើក​ឡើង​ថា​កត្តា​ដែល​បាត់បង់​អ្នក​គាំទ្រ​អាច​បណ្ដាល​មក​ពី​ពួកគេ​មិនទាន់​ធូរស្បើយ​ពី​បរាជ័យ​ ៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup កាល​ពី​ចុង​សប្ដាហ៍។

មូលហេតុ​ផ្សេង​ទៀត​អាច​ដោយ​សារ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​សម្រេច​ចិត្ត​​មើល​នៅ​ផ្ទះ​។ ការ​ទាមទារ​ឲ្យ​ប្ដូរ​អ្នក​ចាត់ការ​ទូទៅ​ក៏​អាច​ជា​កត្តា​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មិន​សប្បាយ​ចិត្ត​ផង​ដែរ៕

ប្រភព៖ The Sun   ប្រែសម្រួល៖ វីរ័ត្ន