ប៉ិនណាស់! ស្ត្រី​ម្នាក់​ចំណាយ​ពេល​រាប់​ខែ​ច្នៃបន្លែ​ផ្លែ​ឈើ​ឲ្យ​ទៅ​ជា​គំនូរ​គួរ​ឲ្យ​ស្រឡាញ់

  • 2018-03-02 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​​ម្នាក់​ឈ្មោះ Marija Tiurina បាន​ចំណាយ​ពេល​រាប់​ខែ​ក្នុង​ការ​ផ្លាស់​ប្ដូរ​រចនាបន្លែ​ផ្លែឈើ​ជា​ច្រើន​ប្រភេទ​ឲ្យ​ទៅ​ជា​រូប​គំនូរ​​តួអង្គ​តុក្កតា​ដ៏​គួរ​ឲ្យ​ស្រឡាញ់។

ស្ត្រី​​​ដែល​រស់​នៅ​ក្នុង​ទី​ក្រុង​ឡុងរូប​នេះ​បាន​​ចំណាយ​ពេល​​មួយ​សប្ដាហ៍​ម្ដង​ក្នុង​ការ​ដើរ​ផ្សា​រ ដើម្បី​រក​បន្លែ​ផ្លែឈើ​ណា​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ហើយ​នាង​ត្រូវ​ចំណាយ​ពេល​រាប់​ខែ​ដើម្បី​បង្កើត​កម្រង​រូបភាព​ទាំង​អស់​នោះ​ដោយ​ប្រើប្រាស់​ត្រឹម​តែ​គូល័រ​ទឹក​ និង​ក្រដាស​តែ​ប៉ុណ្ណោះ។

ទស្សនា​រូបភាព​ទាំង​នោះ​ដូច​ខាង​ក្រោម​៖

​១. ដើម​ប៉េងប៉ោះ​ស្រោម

២. ផ្លែ​ស្រកានាគ

៣. ផ្លែ​ឪឡឹក

៤. ផ្កា​ខាត់ណា​ពណ៌​ស្វាយ

៥. ផ្លែ​សាវម៉ាវ

៦. សាឡាត់​ពណ៌​ផ្កាឈូក និងផ្លែ​ស្ពឺ

៧. ផ្លែ​ត្រសក់​បន្លា

៨. សាឡាត់ melancholic

៩. ផ្លែ​ល្ពៅ​​ម៉្យាង

១០. ផ្លែ​ល្វា

១១. ផ្លែ​ទទឹម

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម