អប​អរ​សាទរ! តារា​សម្ដែង Linda Chung ពពោះ​កូន​ទី​២​ហើយ

  • 2018-03-02 06:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀប​ការ​ជាមួយ​គ្រូ​ចាប់​សរសៃ Jeremy Leung និង​ទទួល​បាន​ចំណង​ដៃ​កូន​ស្រី​ដំបូង​ឈ្មោះ Kelly កាល​ពី​ឆ្នាំ​២០១៥ រួច​មក អ្នក​គាំទ្រ​ជា​ច្រើន​តែង​តែ​មាន​ចម្ងល់​ថា តារា​ស្រី​រូប​នេះ​អាច​នឹង​ផ្អាក​ការងារ​របស់​នាង​ដើម្បី​​យក​ចិត្ត​ទុក​ដាក់​លើ​ការ​កសាង​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ជាង​នេះ​ទៀត​ឬ​យ៉ាង​ណា។

ទោះ​បី​ជា​ផ្អាក​ការងារ​មួយ​រយៈ​ក្រោយ​សម្រាល​កូន​ស្រី​ដំបូង​របស់​​នាងមែន ប៉ុន្តែ​អ្នក​ម្ដាយ​វ័យ​ក្មេង​រូប​នេះ​បាន​ខិត​ខំ​ប្រឹង​ប្រែង​ធ្វើ​ដំណើរ​ចុះ​ឡើង​រវាង​ទីក្រុង​ហុង​កុង និង​ប្រទេស​កាណាដា​ជា​ញឹក​ញាប់​ដើម្បី​ធ្វើ​ការងារ​របស់​នាង​។

មួយ​វិញ​ទៀត តារា​សម្ដែង Linda បាន​បញ្ជាក់​ថា​នាង​ចូលចិត្ត​ធ្វើ​កិច្ចការ​ផ្ទះ និង​គិត​គូ​ព្យាយាម​យក​កូន​មួយ​ទៀត​នៅ​ពេល​ដែល​កូន​ស្រី​ដំបូង​របស់​នាង​មាន​អាយុ​ប្រហែល​២​ឆ្នាំ។ ទាំង​នេះ​អាច​បញ្ជាក់​បាន​ថា តារា​ស្រី​រូប​នេះ​ពិត​ជា​គោរព​ពាក្យ​សន្យា​របស់​នាង​មែន ព្រោះ​ថា​ឥឡូវ​នេះ​នាង​កំពុង​តែ​ពពោះ​កូន​ទី​ពីរ​ហើយ។

បើ​តាម​រូបភាព និង​អ្វី​ដែល​តារា​ស្រី​រូប​នេះ​បញ្ជាក់​លើ​ Instagram បាន​ឲ្យ​ដឹង​ថា កូន​ក្រោយ​របស់​នាង​​មិន​ទាន់​មាន​រូបរាង​ច្បាស់លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​នាង​រួម​និង​ស្វាមី​មាន​ក្ដី​រំភើប​រីករាយ​ជា​ខ្លាំង​ដោយ​ក្ដី​ប្រាថ្នា​របស់​ពួក​គេ​ដែល​ប៉ង​ចង់​បាន​កូន​មួយ​ទៀត​នោះ បាន​សម្រេច​ដូច​បំណង៕

「雖然還未看見您,但我們知道,您是神再次送給我們一家人的,我們一定會好好珍惜您⋯⋯」 親愛的朋友和粉絲們: 要和大家分享一個喜悅:我再次懷孕了! 感恩上天再次給我們為人父母的機會,就連Kelly知道後,也為自己快將成為姐姐而高興大叫:「Wow!」 向大家宣布這開心事之前,其實,我和TVB的合約剛屆滿。面對着很多很多的不捨,但家人希望目前這段時間的我,專心和安心的去迎接家庭新成員。所以,暫時只會有限量和享受工作,待新成員出世之後,再和大家見面、努力去賺奶粉錢。Haha ~~~ 在此我特別要衷心感謝TVB多年來對我的支持和體諒。記得當年只有19歲的我,膽粗粗參加了《國際華裔小姐》比賽而入了行,當時甚麼都不懂、全無自信心、極害羞,是TVB這所安全屋為我遮風擋雨、供書教學,給我時間和機會去成長和磨練,讓我了解到自己是一個怎樣的人、有着甚麼才藝、有着甚麼使命,更令我可放膽在人前表現真我、懂得怎與觀眾溝通。 這十三年的經歷,對於我的人生是非常重要的,從中的堅持和努力,令我更加學懂去愛人、去關心別人,人也成熟了。現在,暫且跳出舒適圈⋯⋯但心存感激的。TVB,是您成就了今天的「鍾嘉欣」。 樂小姐:您一直保護我。 很多時候,您說我太乖太單純,不想有任何東西把我教壞、影響我的形象。您就像媽媽般疼我、愛護我。謝謝您! 珍姐:您給我第一個演出機會:《皆大歡喜》。 當其他人對我仍有懷疑的時候,您卻選擇相信當日我這個新人。您給我的試煉和推動,讓我達至一個就連自己也想像不到的極限。 謝謝您! Herman哥:是您圓滿了我的歌唱夢,給予很多我很喜歡的歌曲,更一直從旁引導我。謝謝您! Sandy:我們沒有很長的合作時間,但我也衷心謝謝您在這短短的幾年間,讓我參與了很多綜藝節目,令觀眾認識到鍾嘉欣的另一面。 謝謝您! 最後,非常感謝TVB其他上上下下的工作人員, 沒有您們用心和支持的打造「鍾嘉欣」,我不會是今天的「鍾嘉欣」! 送上永遠的感激! 衷心祝福TVB這個大家庭內的每一位! 今天暫別,但感覺會很快再遇上。 lovelovelove 愛您們的 -L- 鍾嘉欣 #tvbcomhk #worklifebalance #onceatvbgirlalwaysatvbgirl #workingmom #chungkayanlinda #Godbless Photo by: #danieltamig @danieltamig

A post shared by 鍾嘉欣 official (@chungkayanlinda) on

ចុចអាន៖

ប្រភព៖ jaynestars   ប្រែ​សម្រួល៖ អន សុភក្ត្រា