លក់អស់ពីស្តុកម្សិលមិញ ឥឡូវសំបុត្រ Couple Run បោះពុម្ពបន្ថែម​ហើយ

  • 2018-03-02 09:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​មាន​ការគាំទ្រ​ខ្លាំង និង​ការស្នើរ​សុំ ពី​បណ្ដា​បង​ប្អូន​ដែល​រស់នៅក្នុង​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ​ក្រុមហ៊ុន Watch Empire​ បាន​សម្រេច​បោះ​ពុ​ម្ភ​សំ​បុត្រ Couple Run ​បន្ថែម។

ខាង​តំណាង​ក្រុមហ៊ុន Watch Empire ដែល​ជា​អ្នក​រៀបចំ​កម្មវិធី Couple Run Season ៣ ក៏​បាន​ឲ្យ​ដំណឹង​មកកាន់​ក្រុមការងារ Sabay តាម​រយៈ​ទូរ​សព្ទ​ថា៖ "​ក្រុមហ៊ុន​បាន​ធ្វើ​ការសម្រេចចិត្ត​បោះពុម្ព​សំបុត្រ​បន្ថែម​ទៀ​ត​ដើម្បី​ឲ្យ​អ្នក​ដែល​គាត់​មិនទាន់​ បាន​ទិញ​សំបុត្រ អាច​មាន​ឱកាស​ទិញសំបុត្រ​ចូល​រួម​រត់​លេង កម្សាន្ត​សប្បាយ​ទាំងអស់​គ្នា​​។​

ដូច្នេះ​ហើយ​សម្រាប់​អ្នក​ដែល​បាន​ជាវ​សំ​បុត្រ​ហើយ​ទាំង​លើក​មុន និង​លើក​ក្រោយ​នេះ​សូម​ប្រញាប់​មក​ចូលរួម​កម្មវិធី​នៅ​ថ្ងៃទី ០៨ ខែ​មិនា ឆ្នាំ​២០១៨ ឲ្យ​បាន​មុនគេ​ដើម្បី​អាច​ធ្វើ​ការ​ជ្រើសរើស​យក​កា​កាដូ​តាម​ដែល​ខ្លួន​ពេញចិត្ត​ពីព្រោះ​កាដូ​មាន​ច្រើន​ជ​ម្រើ​ស​ដែល​មានដូចជា​៖​

  • ជ​ម្រើ​សទី ១ មួក + មួក​
  • ជ​ម្រើ​សទី ២ មួក + ផលិតផល Revlon​
  • ជ​ម្រើ​សទី ៣ មួក + ផលិតផល Beroca​
  • ជ​ម្រើ​សទី ៤ កាបូប​ស្ពាយ Ice-Watch​ជ​ម្រើ​សទី ៥ មួក + PingPong Ice-Watch​

បញ្ជាក់​៖ រាល់​កាដូ​ទាំងអស់​មាន​ចំនួន​កំណ​ត់ និង​សុទ្ធតែ​មានតម្លៃ​ប្រហាក់ប្រហែលគ្នា​ ដូច្នេះ​ចំពោះ​អ្នក​ដែល​មិនទាន់​មាន​សំ​បុត្រ​អាច​រក​ទិញ​សំ​បុត្រ​បាន​ហើយ​នៅ​សាខា​Watch Empire​ មុនី​វ​ង្ស សាខា​Watch Empire​ខេត្តសៀមរាប និង​គ្រប់​ភ្នាក់ងារចែកចាយ​សំបុត្រ​ទាំងអស់​ទូទាំង​ខេត្តសៀមរាប​តែ​ប៉ុ​ណ្ណោះ​។​

ចាប់ពី​ថ្ងៃ​នេះ​រហូតដល់​ថ្ងៃទី ០៨ ខែ​មិនា ឆ្នាំ ២០១៨​។​ លេខ​ទូរ​សព្ទ​ទំនាក់ទនង​ជាវ​សំ​បុត្រ ៖ ០៩៥ ៨៨៨៨ ៥០ / ០៧៧ ៧៥ ១០០០

អត្ថបទ៖ ថា ម៉ាលីដា