ឃើញ​តែ​ចាញ់​រហូត ឥឡូវ​កាំភ្លើង​ធំ Arsenal ជាប់​ឈ្មោះ​មួយ​បាត់!

  • 2018-03-02 13:09:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចូល​ឆ្នាំ ២០១៨​មក ក្លឹប​ឡុងដុង Arsenal ហាក់​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាប់​យឺន ដោយ​បាន​ជាប់​ឈ្មោះ​ជា​ក្លឹប Premier League ដែល​ចាញ់​ច្រើន​ប្រកួត​ជាង​គេ តាំង​ពី​ឆ្នាំ​ថ្មី​នេះ​ចូល​មក​ដល់។

ក្លឹប​កាំ​ភ្លើង​ធំ បាន​ចាញ់​សរុប ៧​ប្រកួត​ហើយ (គ្រប់​កម្មវិធី​ទាំង​អស់) តាំង​ពី​ឆ្នាំ ២០១៨ ឈាន​ចូល​មក​ដល់ ដែល​នេះ​ធ្វើ​ឲ្យ​ក្លឹប​ជាប់​ឈ្មោះ​ជា​ក្លឹប​ក្នុង​លីគ​កំពូល​អង់គ្លេស​ដែល​ចាញ់​ច្រើន​ប្រកួត​ជា​ងគេ​បំផុត​ក្នុង​ឆ្នាំ​នេះ។

ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ឡុងដុង​ក៏​បាន​ ស្មើ​ពីរ​ប្រកួត​ផង​ដែរ ដែល​ ពីរ​ប្រកួត នោះ​សុទ្ធ​​ប៉ះ​ជាមួយ​ក្លឹប​តោ​ខៀវ Chelsea (១ ក្នុង​ Premier League និង ១​ទៀត​នៅ​ក្នុង​កម្មវិធី League Cup)។

ដូច្នេះ​មាន​ន័យ​ថា ក្លឹប​កាំភ្លើង​បាន​ឈ្នះ ត្រឹម​តែ ៤​ប្រកួត ប៉ុណ្ណោះ (ក្នុង​នោះ ២​ប្រកួត Premier League ១​ប្រកួត League Cup និង ១​ប្រកួត​ទៀត Europa League) ក្នុងចំណោម ១៣​ប្រកួតចុងក្រោយ នៃ​អំឡុង​ពេល​ជាង ៦០​ថ្ងៃ​នេះ​នៃ​ឆ្នាំ​ថ្មី ។

បន្ថែម​ពី​លើ​នេះ ក្នុងវគ្គ ១៦​ក្រុម នៃEuropa League ក្លឹប​ត្រូវ​បាន​ចាប់​គូ​ប៉ះ​ក្លឹប AC Milan ដែល​ជាក្លឹបមិនទាន់​ស្គាល់ពាក្យថាចាញ់​តាំង​ពី​ចុង​ខែ​ធ្នូ​ឆ្នាំ​ ២០១៧មក។

ជាមួយ​នឹង​លទ្ធផល​មិន​សូវ​ល្អ​នេះ មាន​របាយការណ៍​ជា​ច្រើន​ដែល​ថា ក្លឹប​កាំភ្លើង កំពុង​សម្លឹង​រក​អ្នក​ចាត់​ការ​ថ្មី​ ជំនួស​លោក​អ្នក​ចាត់​ការ​ចាស់​វស្សា​ Arsene Wenger។ កាល​ពី​ពេល​ថ្មីៗ​នេះ លោក​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ក៏​ទទួល​ស្គាល់​ផង​ដែរ​ថា ខ្លួន​គឺ​ត្រឹម​តែ​ជា​បុគ្គលិក​របស់​ Arsenalប៉ុណ្ណោះ ដូច្នេះ​អនាគត​របស់​ខ្លួន ស្ថិត​ក្នុង​ដៃ​របស់​ក្លឹប៕

ប្រភព៖ Sky Sports | Twitter   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម