ញាក់សាច់! ត្រឹម​ ២ថ្ងៃ​សោះ MV របស់ J-Hope កេណ្ឌអ្នកចូលមើលទាំងលានៗ

  • 2018-03-03 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ទោល​ថ្មី​របស់​ J-Hope សមាជិក​ក្រុម​ចម្រៀង​ BTS បាន​លេច​រូបរាង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​ ០១​ ខែមីនា​ ឆ្នាំ​ ២០១៨ ហើយ​មក​ទល់​ថ្ងៃ​នេះ​ (ថ្ងៃ​ទី​ ០៣ ខែ​មីនា ឆ្នាំ​ ២០១៨) សន្ទុះ​នៃ​ការ​គាំទ្រ​កើន​ឡើង​យ៉ាង​គំហុក។

វីដេអូ​បទ​ចម្រៀង​ "Daydream” របស់ J-Hope បាន​បញ្ចេញ​ជា​ផ្លូវការ​លើ​ YouTube កាល​ពី​ថ្ងៃ​ទី​ ០១ ខែមីនា។ បទ​ថ្មី​នេះ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ ពី​ទេពកោសល្យ​ខាង​រ៉េប​របស់​ សមាជិក​ BTS រូបនេះ​ ក៏​ដូចជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​កាន់​តែ​ពេញ​ចិត្ត​នឹង​ភាព​អស្ចារ្យ​របស់​លោក​ថែម​ទៀត។

តួ​យ៉ាង​ប្រមាណ​ ៧ម៉ោង​ក្រោយ​បង្ហាញ​រូបរាង​លើ​ YouTube វីដេអូ​បទ​ "Daydream” ពិតជា​បាន​ទាក់ទាញ​អ្នក​ទស្សនា​ជា​ច្រើន​រហូត​ទៅ​ដល់​ ៥លាន​ដង និង​ទទួល​បាន​ចំនួន​ចុច​ Like ដល់​ទៅ​ ១​លាន។

កាន់​តែ​ភ្ញាក់​ផ្អើល​រហូត​មក​ដល់​ថ្ងៃ​នេះ​ ចំនួន​ចូល​ទស្សនា​កើន​ឡើង​ជាង​ ១៤​លាន​ដង ស្រប​ពេល​ចំនួន​ Like មាន​ចំនួន​ ២លាន។ កត្តា​នេះ​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ប្រជាប្រិយភាព​របស់​ J-Hope ក៏ដូចជា​ក្រុម BTS ទាំង​មូល​មាន​ទំហំ​ធំធេង​គួរ​ឲ្យ​កត់​សម្គាល់៕

ចុចអាន៖

អត្ថបទ៖ យី សុធារី