Tiger Street ​ខេត្ត​កណ្ដាល​បើក​ឆាក​ព្រឹក​មិញស្វែងរក ១៦ ក្រុម​​ប្រកួត​ល្ងាច

  • 2018-03-04 03:11:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ប្រកួត​​បាល់ទាត់​ Tiger Street Football Festival​​​ 2018 មណ្ឌល​ខេត្ត​កណ្ដាល បាន​បើក​ឆាក​ការ​ប្រកួត​ព្រឹក​មិញ​នេះ រហូត​ដល់​ម៉ោង ១២ ថ្ងៃ​ត្រង់ នឹង​រក​ឃើញ​ក្រុម​ខ្លាំង ១៦ ​ទៅ​ប្រកួត​ពេល​រសៀល​។

​នៅ​​លើ​ទីលាន​មាន​ដំបូល​យ៉ាង​ស្រស់​ស្អាត​នៅ​មាត់​ទន្លេ​​​​ក្រុង​តាខ្មៅ ព្រឹត្តិការណ៍​ខាង​លើ​ ​បាន​បើក​ការ​ប្រកួត​​យ៉ាង​ស្វិតស្វាញ។ទាក់​ទង​ការ​ប្រកួត​ព្រឹក​នេះ​លោក ទុយ វិច្ឆិកា ប្រធាន​​ផ្នែក​បច្ចេកទេស​រៀប​ចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ព្រឹក​នេះ​មាន​ការ​ប្រកួត ១៦ គូ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​១៦ ​ក្រុម​ទៅ​ប្រកួត​ពេល​រសៀល។ ក្រោយ​មក​បន្ត​ប្រកួត​រហូត​ដល់​ស្វែង​រក​ជើង​ឯក​ឃើញ​តែ​ម្ដង។

​មណ្ឌល​នេះ​មាន​​ក្រុម​ចូល​រួម​ចំនួន ៣២ ក្រុម ដោយ​ធ្វើ​ការ​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់ៗ។ ​សម្រាប់​ក្រុម​ដែល​បាន​ទទួល​បាន​ឱកាស​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​គឺ​មាន​ចំនួន ៣ ក្រុម​​គឺ​លេខ ១ លេខ ២ និង​លេខ ៣។

​មណ្ឌល​ខេត្ត​កណ្ដាល​​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ០០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​៧០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៣៥០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​១៥០​ដុល្លារ។ ចំពោះ​ក្រុម​បាន​លេខ​៤ ទទួល​បាន​ប្រាក់​រង្វាន់ ប៉ុន្តែ​មិន​អាច​ទៅ​លេង​វគ្គ​ផ្ដាច់ព្រ័ត្រ​បាន​ទេ៕​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​