ការ​ពិត​ចំនួន ៥ដែល​លោក​អ្នក​អាច​មិន​ដែល​ដឹង​ពី​អ្នក​ចាត់​ការ​ពូកែ​សម្ដី Mourinho

  • 2018-03-05 11:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាំង​ពី​ចាប់​អាជីព​ជា​អ្នក​ចាត់​ការ នៅ​ឆ្នាំ ២០០០ មក លោក​ Jose Mourinho បាន​ឈ្នះ​ពាន​ធំៗ​ជា​ច្រើន​ក្នុង​ពិភព​បាល់ទាត់ ដែល​នេះ​ធ្វើ​ឲ្យ​លោក​ត្រូវ​បាន​មតិ​ជា​ច្រើន​ចាត់​ទុក​ថា​អ្នក​ចាត់​ការ​មួយ​រូប​ ក្នុង​ចំណោម​អ្នក​ចាត់​ការ​ដ៏​ជោគជ័យ​បំផុត​លើ​លោក។ ខាង​ក្រោម​ជា​ការ​ពិត​មួយ​ចំនួន​ទាក់ទង​នឹង​អ្នក​ចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​មាន​ដូច​ត​ទៅ៖

១.លោក​ Mourinho ធ្លាប់​ជា​គ្រូ​មុខវិជ្ជា កាយសម្ព័ន្ធ ​នៅ​ក្នុង​ទីក្រុង Lisbon រដ្ឋធានី​ប្រទេស​ព័រទុយហ្គាល់៖ បន្ទាប់​ពី​បាន​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​នៅ​ឆ្នាំ ១៩៨៧ លោក​បាន​បង្រៀន​មុខវិជ្ជា​កាយសម្ព័ន្ធ​នៅ​តាម​សាលា​បឋមសិក្សា​ជា​ច្រើន។

២.លោក Mourinho ចេះ​ច្រើន​ភាសា៖ លោក​ចេះ​និយាយ​ដល់​ទៅ ៦​ភាសា ដូច​ជា ព័រទុយហ្គាល់ អង់គ្លេស អេស្ប៉ាញ កាតាឡាន់ អ៊ីតាលី និង​បារាំង។

៣.លោក Mourinho បាន​ឈ្នះ​ពាន​លីគ ក្នុង​ប្រទេស​ចំនួន ៤៖ ប្រទេស​ទាំង​នោះ​រួម​មាន ព័រទុយហ្គាល់ (ឈ្នះ​ជាមួយ Porto) អ៊ីតាលី (ឈ្នះ​ជាមួយ Inter Milan) អេស្ប៉ាញ (ឈ្នះ​ជាមួយ Real Madrid) និង​អង់គ្លេស (ឈ្នះ​ជាមួយ Chelsea)។

៤.ឈ្មោះ​ឪពុក និង កូន របស់​លោក​សុទ្ធ​តែ​ផ្ដើម​ពី​ឈ្មោះ “Jose” ៖ លោក Jose Mourinho ដែល​មាន​ឈ្មោះ​ពេញ Jose Mario dos Santos Mourinho Felix មាន​ឪពុក​ឈ្មោះ Jose Manuel Mourinho Felix និង​មាន​កូន​ប្រុស​ឈ្មោះ Jose Mario Mourinho Jr.។

៥.ប្រពន្ធ និង​កូន​ស្រី​របស់​លោក មាន​ឈ្មោះ​ដូច​គ្នា៖ ប្រពន្ធ​លោក​ Mourinho មាន​ឈ្មោះ Matilde ខណៈ​កូន​ស្រី​របស់​លោក មាន​ឈ្មោះ Matilde Mourinho៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី