៥​បទ​ពី ម៉ានិត ចាក់​ធ្លាយ​បេះដូង អ្នក​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង(វីដេអូ)

  • 2018-03-05 05:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ុង ម៉ានិត ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​អ្នក​និពន្ធ​ដ៏​មាន​ទឹក​ដៃ​មួយ​រូប​លើ​ការ​សរសេរ​ចម្រៀង និង​ប្រលោមលោក។ ជាក់​ស្ដែង​​ស្នាដៃ​ប្រលោមលោក​ដំបូង​រឿង "​បេសកកម្ម​មួយ" និង​ចម្រៀង​លោក​ជា​ច្រើន​ទទួល​បាន​ការ​គាំទ្រ​មិន​ធម្មតា​ឡើយ​ ពី​សំណាក់​យុវវ័យ។

យុវជន​វ័យ​២២​ឆ្នាំ​នេះ​ ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​តារា​វ័យ​ក្មេង​មួយ​រូប​ដែល​មាន​ទំនោរ​និពន្ធ​ចម្រៀង​មនោសញ្ចេតនា ស្នេហា​ផ្អែម​ល្ហែម​ និង​តែង​នាំ​អារម្មណ៍​អ្នក​ស្ដាប់​ឲ្យ​អណ្ដែត​ទៅ​តាម​អត្ថន័យ​ចម្រៀង​របស់​ខ្លួន។ ក្នុង​នោះ​មាន​៥​បទ​ដែល​ ម៉ានិត ​ផលិត​ក្រោម​អត្ថន័យ​លង់​ស្រលាញ់​គេ​តែ​ម្ខាង ហើយ​បទ​ទាំង​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង ព្រោះ​ត្រូវ​ចំ​សាច់​រឿង​របស់​យុវវ័យ​ភាគ​ច្រើន​នា​ពេល​បច្ចុប្បន្ន៕

១ Am I In Love ?

២ មិត្តចេះប្រច័ណ្ឌ​

៣ អន់ចិត្ត

៤ មានអីចង់សួរអត់?

៥ ក្តីសុខតិចៗ

អត្ថបទ៖ សុខណា