២​ចំណុច រារាំង​តាក់តិច​លោក ភា សុភក្ត្រា ​នៅ​កីឡដ្ឋាន​សៀមរាប

  • 2018-03-05 08:34:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រកួត​ដំបូង​ក្នុង​នាម​ជា​គ្រូ​បង្វឹក​ក្លឹប​ក្រសួង​ការពារ​ជាតិ ​លោក ភា សុភក្ត្រា ​បាន​នាំ​ក្រុម​យក​៣​ពិន្ទុ​ពី​អង្គរ​ថៃហ្គ័រ ​ក្រោយ​យក​ឈ្នះ​១-០ ​នៅ​កីឡដ្ឋាន​ខេត្ត​សៀមរាប។

គ្រូ​បង្វឹក​ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​ដឹក​នាំ​យុវជន ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​៖ “វា​ជា​រឿង​ល្អ​ដែល​ខ្ញុំ​អាច​យក​ឈ្នះ​ការ​ប្រកួត​ដំបូង​បាន។ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ក៏​មាន​កត្តា​២​ដែល​ធ្វើ​ឱ្យ​ទម្រង់​ខ្ញុំ​មិន​ទាន់​ល្អ​ដែរ ​ក្នុង​នោះ​មាន​កត្តា​ទីលាន​និង​អាកាសធាតុ។ ទីលាន​នៅ​សៀមរាប ​មិន​ទាន់​ធ្វើ​ហើយ ​ខណៈ​ដែល​អាកាស​ធាតុ​ក្ដៅ​ទៀត ​ធ្វើ​ឱ្យ​ក្រុម​មិន​ទាន់​លេង​បាន​ល្អ ​តាម​អ្វី​ដែល​ហាត់​រៀន​ទេ”។

យ៉ាងណាមិញ ​គ្រូ​បង្វឹក​វ័យ​ក្មេង​រូប​នេះ​សម្គាល់​ឃើញ​ថា​កូន​ក្រុម​ហាក់​ដូចជា​យល់​ពី​ចិត្ត​សាស្ត្រ ក្បូន​ប្រយុទ្ធ​របស់​លោក​ច្រើន​ហើយ។ ដូច្នេះ​ប្រកួត​ក្រោយ​គឺ​នឹង​កាន់​តែ​ល្អ​មើល​ថែម​ទៀត​សម្រាប់​អ្នក​គាំទ្រ ត្បិត​អី​ក្រសួង​ការពារ​ជាតិ​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ភ្នំពេញ​ក្រោន​ផង​នោះ។

និយាយ​ពី​ការ​ស៊ុត​ហ្វ្រី​ឃីក​របស់​ Yudai Ogawa ​វិញ ​មួយ​គ្រាប់​នោះ​គឺ​ពិត​ជា​ល្អ​មែន ប៉ុន្តែ​មុន​សម្រេច​មួយ​គ្រាប់​នេះ ​ខ្សែ​បម្រើ​ប្រយុទ្ធ​ឆ្នើម​ម្នាក់​នេះ ​ស៊ុត​ហ្វ្រីឃីក​បុក​បង្គោល​ទី​ម្ដង ​និង​បុក​របាំង​ការពារ​ម្ដង​មក​ហើយ៕

អត្ថបទ៖ មុន្នីរម្យ