សោកស្តាយ! ម្តងនេះសំបុត្រ Couple Run ដាច់ស្តុកលែងបោះពុម្ពដូចមុនទៀតហើយ

  • 2018-03-05 10:25:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកដល់ពេលនេះសំបុត្រ Couple Run បានលក់អស់ជាលើកទី២ ហើយនឹងមិនមានការបោះពុម្ពលើកទី៣ ដូចមុនទៀតឡើយ។

អ្នកតំណាងខាងក្រុមហ៊ុន Watch Empire ពោលទាំងសោកស្តាយ ចំពោះអ្នកដែលទិញសំបុត្រចូលរួមកម្មវិធី Couple Run មិនទាន់ ព្រោះម្តងនេះមិនបានបោះពុម្ពតាមការស្នើសុំដូចមុនឡើយ។

“សំបុត្រយើងមានកំណត់ មិនអាចបោះពុម្ពជាច្រើនដងច្រើនសារបានទេ យើងតម្រូវតែ ២៥០០សំបុត្រប៉ុណ្ណោះ។ ខ្ញុំ និងក្រុមការងារទាំងអស់ពិតជាអរគុណខ្លាំងសម្រាប់បងប្អូនដែលគាំទ្រកម្មវិធី និងចូលរួមចំណែកលើកកម្ពស់ និងស្មារតីស្រ្តី ជាពិសេសបានជួយជាចំណែកធំបំផុតសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា ហើយក៏សុំទោសទៅដល់អ្នកដែលទិញមិនទាន់ផងដែរ"។ អ្នកតំណាងខាងលើ បញ្ជាក់មកកាន់ Sabay មុននេះ។

សល់តែ ៣ថ្ងៃទៀតទេ អ៊ីចឹងអ្នកដែលមានសំបុត្រ កុំភ្លេចចូលរួមឲ្យបានកុះករ ក៏ដូចជាបានជួបជាមួយតារាចម្រៀង មាស សុខសោភា និងតារាបង្ហាញម៉ូដ ចាន់ គង់ការ ហង្ស សូរិយ៉ាន់ ថ្ងៃ ៨មិនា នៅផ្សាររាត្រីផាមកុងតឺន័រខេត្ត សៀមរាប៕

អត្ថបទ៖ ថា ម៉ាលីដា