មក​ដឹង​លទ្ធផល​ទាំង​ស្រុង​ ពី​កម្មវិធី​ប្រគល់​ពាន​ភាពយន្ត​អូស្ការ​ឆ្នាំ ២០១៨

  • 2018-03-05 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រគល់​ពាន​អូស្ការ​ទើប​តែ​បញ្ចប់​ព្រឹក​មិញ​នេះ ដោយ​ទទួល​បាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បីៗ​ជា​ច្រើន​។ ឆ្នាំ​នេះ​មាន​ភាពយន្ត​ល្បីៗ​ជា​ច្រើន​ដូច​ជា "Three Billboards Outside Ebbing, Missouri” និង "The Shape of Water” ជា​ដើម​សុទ្ធ​តែ​ទទួល​បាន​ឈ្មោះ​ដណ្ដើម​ពាន​ជា​ច្រើន។

នេះ​ជា​លទ្ធផល​ទាំង​ស្រុង​ពី​អូស្ការ៖

តារា​សម្ដែង​ប្រុស​ សម្ដែង​ជា​តួ​រង​ (Supporting Role) បាន​ទៅ​លោក Same Rockwell ពី​រឿង​ "Three Billboards Outside Ebbing, Missouri”
ការ​តុប​តែង​មុខ​មាត់​និង​សក់​ល្អ​ជាង​គេ​ "Darkest Hour”
ការ​តុប​តែង​សម្លៀក​បំពាក់​ល្អ​ជាង​គេ​ "Phantom Thread”
ភាពយន្ត​ឯកសារ​ល្អ​ជាង​គេ "Icarus”
បច្ចេកទេស​កាត់​ត​សំឡេង​ល្អ​ជាង​គេ "Dunkirk”
បច្ចេកទេស​លាយ​បញ្ចូល​សំឡេង​ល្អ​ជាង​គេ "Dunkirk”
ការ​រចនា​ឆាក​សម្ដែង (Production Design) ល្អ​ជាង​គេ "The Shape of Water”
ភាពយន្ត​បរទេស​ល្អ​ជាង​គេ "A Fantastic Woman”
តារា​សម្ដែង​ស្រី​សម្ដែង​ជា​តួ​រង​ (Supporting Role) Allison Janney ពី​រឿង "I, Tonya”
ភាពយន្ត​តុក្កតា​ខ្នាត​ខ្លី​ល្អ​ជាង​គេ "Dear Basketball”
ភាពយន្ត​មាន​បច្ចេកទេស​រូបភាព​ (Visual Effects) ល្អ​ជាង​គេ "Blade Runner 2049”
ភាពយន្ត​រៀប​ចំ​ (Editing) បាន​ល្អ​ជាង​គេ "Dunkirk”
ភាពយន្ត​​ឯកសារ​ខ្នាត​ខ្លី​ល្អ​ជាង​គេ "Heaven is a Traffic Jam on the 405”
ភាពយន្ត​ខ្នាត​ខ្លី​ល្អ​ជាង​គេ "The Silent Child”
ភាពយន្ត​សរសេរ​ប៉ារ៉ូល​ (Adapted Screenplay) ល្អ​ជាង​គេ "Call Me By Your Name”
ភាពយន្ត​និពន្ធ​ប៉ារ៉ូល (Original Screenplay) ​ល្អ​ជាង​គេ​ "Get Out”
ភាពយន្ត​មាន​បច្ចេកទេស​ថត​ល្អ​ជាង​គេ "Blade Runner 2049” លោក Roger Deakins
បទ​ភ្លេង​ពី​ក្នុង​ភាពយន្ត​ល្អ​ជាង​គេ "The Shape of Water”
បទ​ចម្រៀង​ពី​ក្នុង​ភាពយន្ត​ល្អ​ជាង​គេ "Remember Me”
អ្នក​ដឹក​នាំ​រឿង​ល្អ​ជាង​គេ លោក​ Guillermo del Toro “The Shape of Water”
តារា​សម្ដែង​ប្រុស​​ល្អ​ជាង​គេ លោក Gary Oldman “Darkest Hour”
តារា​សម្ដែង​ស្រី​ល្អ​ជាង​គេ អ្នក​ស្រី Frances McDormand “Three Billboards Outside Ebbing, Missouri”
ភាពយន្ត​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ "The Shape of Water”​​

អាន​អត្ថបទ៖

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី