បែក​ធ្លាយ! Angelina Jolie និង​ Brad Pitt កំពុង​ត្រួសត្រាយ​វិល​មក​ត្រូវ​គ្នា​វិញ​?

  • 2018-03-05 12:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រេះ​ស្រាំ​នៃ​ចំណង​អាពាហ៍ពិពាហ៍​របស់​កំពូល​តារា​ហូលីវូដ​ Angelina Jolie និង​ Brad Pitt បាន​ធ្វើ​ឲ្យ​បណ្ដា​អ្នក​គាំទ្រ​ខក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​គូ​ស្វាមី​ភរិយា​មួយ​គូ​នេះ​គឺ​គូ​ស្នេហ៍​ដ៏​សម​គ្នា​បំផុត​ក្នុង​ពិភព​តារា​ហូលីវូដ។ ទោះ​យ៉ាង​ណា ថ្មី​ៗ​នេះ មាន​ការ​បែក​ធ្លាយ​ថា អតីត​ស្វាមី​ភរិយា​តារា​ហូលីវូដ​នេះ​នឹង​វិល​ត្រលប់​មក​ត្រូវ​គ្នា​វិញ។

បើ​តាម​ប្រភព​អនាមិក​មួយ​បាន​ទម្លាយ​ថា កំពូល​តារា​សម្ដែង​ Angelina និង​អតីត​ស្វាមី​ Brad Pitt ​កំពុង​ព្យាយាម​កែ​តម្រូវ​កំហុស​ឆ្គង​ក្នុង​ចំណង​អាពាហ៍ពិពាហ៍​កន្លងមក ។ ប្រភព​ដដែល​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ​ឥលូវ​នេះ​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​លើ​វិថី​វិល​ត្រលប់​មក​ត្រូវ​គ្នា​វិញ​ហើយ។ ថ្មី​ៗ​នេះ ដំណើរ​ការ​ផ្លូវ​ច្បាប់​លើ​ការ​លែង​លះ​ក៏​ត្រូវ​បាន​បញ្ឈប់។ នេះ​បើ​តាម​ការ​អះអាង​របស់​ប្រភព​អនាមិក​នោះ។

បើ​អញ្ចឹង​មែន នេះ​គឺ​ជា​សញ្ញា​​ដ៍​ល្អ​បង្ហាញ​ថា​ Agelina Jolie និង​ Brad Pitt ផ្លាស់​ប្ដូរ​ចិត្ត​ មិន​លែង​លះ​គ្នា​ទេ។

គួរ​រំលឹក​ផង​ដែរ​ថា កំពូល​តារា​ហូលីវូដ​ Angelina Jolie និង​ Brad Pitt បាន​ប្រកាស​បែក​គ្នា​នៅ​ខែ​កញ្ញា ឆ្នាំ២០១៦។

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ