មើល​​រាង​ចង់​ច្រឡំ​ MSX មាន​ត្រឹម iPhone X អាច​ទិញ​បាន​ពីរ​គ្រឿង

  • 2018-03-06 01:44:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

MSX125 ជា​ប្រភេទ​កូន​កាត់​ម៉ូតូ​ធំ​កំពុង​ពេញ​និយម​នៅ​ទីផ្សារ​ក្នុង​ស្រុក។ តែ​ក្រឡេក​ទៅ​ទីផ្សារ​ប្រទេស​ឥណ្ឌា ម៉ូឌែល Navi ស្ថិត​ក្រោម​ស្លាកយីហោ Honda តែ​មួយ ថ្វី​បើ​មាន​កម្លាំង​ម៉ាស៊ីន​តូច​ជាង ប៉ុន្តែ​​ការ​រចនា​រូបរាង​អាច​ធ្វើ​ឲ្យ​អ្នក​ភ័ន្តច្រឡំ​បាន។

រូបតំណាងរវាង MSX125 និង Navi110

​បច្ចុប្បន្ន Navi ចេញ​ត្រឹម​សេរ៊ី​ឆ្នាំ ២០១៧ ​ប្រើ​ម៉ាស៊ីន​កម្លាំង **១១០ សេសេ** (MSX ឡើង​ដល់ ១២៥ សេសេ) ប្រភេទ Four Stroke, Sl Engine អម​ចង្កឹះ​លេខ​ស្វ័យ​ប្រវត្តិ (V-matic) បង្កើន​ល្បឿន​អតិបរមា​ត្រឹម ៨១ គ.ម/ម៉។ វិមាត្រ​ខ្លួន ១ ៨០៥ x ៧៤៨ x ១ ០៣៩ ម.ម ទម្ងន់​ខ្លួន ១០១ គីឡូក្រាម មាន​ធុង​ផ្ទុក​ប្រេងសាំង​ចំណុះ ៣,៨ លីត្រ។

តាម​ពិត​ទៅ​បើ​នឹក​ដល់​តួ​ខ្លួន​ទាំង​មូល Navi រចនា​ស្រដៀង MSX មួយ​ភាគ​ធំ អាច​នឹង​ផ្នែក​ខ្លះ​កាត់​យក​ពី Zommer X ដូច​ជា​ត្រង់​កាតាប៊ូ​និង​កាង​ខាង​ក្រោយ។ ប៉ុន្តែ​និយាយ​ពី​ទំហំ​កែប មាន​ប្រវែង ៧៦៥ ម.ម ដូច​ពួក MSX125 បេះដាក់។ សម្រាប់​តម្លៃ​ក្នុង​ទីផ្សារ​ប្រទេស​ឥណ្ឌា Navi សេរ៊ី​ឆ្នាំ ២០១៧ ថ្លៃ​ចន្លោះ ៦២០ – ៦៩០ ដុល្លារ​ ទៅ​តាម​ហាង​ចែកចាយ​ប្រចាំ​តំបន់​នីមួយៗ ខណៈ​ MSX ថ្លៃ​ដល់ ១ ២០០ ដុល្លារ។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ autos.maxabout | honda2wheelersindia   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី