ចេញ​តួលេខ​ប្រទេស​អាស៊ាន ក្នុង​នោះ​មាន​កម្ពុជា​យើង​ដែរ ដែលបាន​ចំណាយ​សន្ធឹកសន្ធាប់លើ​វិស័យ​យោធា​

  • 2018-03-05 13:04:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​យោធា​គឺ​ជា​វិស័យ​យ៉ាង​សំខាន់​សម្រាប់​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក ព្រោះ​វិស័យ​នេះ​ធានា​ដល់​សន្តិសុខ​ជាតិ និង​ការពារ​ជាតិ​ពី​ការ​ឈ្លានពាន​ណា​មួយ​ពី​សំណាក់​បរទេស។ ស្រប​ក្នុង​ន័យ​នេះ​ អត្ថបទ​នឹង​បង្ហាញ​ពី​តួលេខ​នៃ​ការ​ចំណាយ​លើ​វិស័យ​នេះ​នៅ​ឆ្នាំ ២០១៦ នៅ​តាម​បណ្ដា​ប្រទេស​នៅ​ក្នុង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) ដោយ​យោង​តាម​របាយការណ៍​ចុះ​ផ្សាយ​នៅ​ឆ្នាំ ២០១៧ ដោយ​វិទ្យាស្ថាន ស្រាវជ្រាវ​ដើម្បី​សន្តិភាព​អន្តរជាតិ Stockholm (SIPRI) ដែល​ជា​​ស្ថាប័ន​ស្រាវជ្រាវ​ដ៏​ល្បី​ឈ្មោះ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ស៊ុយអែត មាន​ដូច​ត​ទៅ៖

៨.ប្រទេស​កម្ពុជា៖ ៣៦១ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

៧.ប្រទេស​ប្រ៊ុយណេ៖ ៤០៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក។

៦.ប្រទេស​ហ្វីលីពីន៖ ៣,៩៩ ប៊ីលាន​ (ពាន់​លាន) ដុល្លារ​សហរដ្ឋអាមេរិក។

៥.ប្រទេស​ម៉ាឡេស៊ី៖ ៤,២៩៥ ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

៤.ប្រទេស​វៀតណាម៖ ៥,០០៥ ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

៣.ប្រទេស​ថៃ៖ ៦,០៤៧ ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

២.ប្រទេស​ឥណ្ឌូណេស៊ី៖ ៧,៧៨៣ ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

១.ប្រទេស​សិង្ហបុរី៖ ៩,៩៨៦ ប៊ីលាន ដុល្លារ​សហរដ្ឋអាមេរិក។

ដោយ​ឡែក បើ​តាម​របាយការណ៍​ដដែល មិន​មាន​ទិន្នន័យ​ស្ដីពី​ការ​ចំណាយ​យោធា នៅ​ឆ្នាំ ២០១៦ របស់​ប្រទេស​អាស៊ាន​ពីរ​ទៀត គឺ​មីយ៉ាន់ម៉ា (ភូមា) និង​ឡាវ​ឡើយ។ ទោះ​ជា​យ៉ាង​ណា SIPRI បាន​បង្ហាញ​ឲ្យ​ដឹង​ថា មីយ៉ាន់ម៉ា​បាន​ចំណាយ ៣,៧៥៦ ប៊ីលាន​ដុល្លារ​សហរដ្ឋអាមេរិក លើ​វិស័យ យោធា​កាល​ពី ឆ្នាំ ២០១៥។ ឯ​ឡាវ​ ចំណាយ​លើ​យោធា ២៣,១ លាន​ដុល្លារ​ប៉ុណ្ណោះ​នៅ​ឆ្នាំ ២០១៣។

សូម​បញ្ជាក់​ផង​ដែរ​ថា ទិន្នន័យ​ខាង​លើ គិត​តាម​អត្រា​ប្ដូរប្រាក់​ឆ្នាំ ២០១៥៕

ប្រភព៖ sipri   អត្ថបទ៖ សេរី មង្គល

អត្ថបទពេញនិយម