មិន​ចាំបាច់​​មាន​ស្ទូឌីយូ Youtube សាកល្បង​មុខងារ​ថ្មី​​មានត្រឹម​ទូរសព្ទ​ល្មមៗ​ក៏​អាច​ធ្វើ​បាន​

  • 2018-03-06 02:29:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្ដូរ​ផ្ទៃ​ខាងក្រោយ​ក្នុង​វីដេអូ ធម្មតា​ទាមទារ​កម្មវិធី​ប្រើ​លើ Desktop កម្រិត​ខ្ពស់ ឬ​មាន​ជា​ស្ទូឌីយោ ជាមួយ​អេក្រង់​ផ្ទៃ​ខាងក្រោយ​ពណ៌បៃតង​។

តែ Google ចង់​ផ្លាស់ប្ដូរ​របៀប​ថ្មី​ ដោយ​កំពុង​អភិវឌ្ឍន៍ Artificial Intelligence ដែល​អាច​ដំណើរការ​ពី​កាមេរ៉ា​​ទូរសព្ទ​។ មុខងារ​ថ្មី​នេះ បច្ចុប្បន្ន​ជា​ជំនាន់​សាកល្បង ដែល​មាន​លើ​កម្មវិធី Youtube Stories។ 

បច្ចេកទេស​ច្រៀក​វីដេអូ​របស់ Google ប្រើ​សមត្ថភាព​របស់ AI ជាមួយ​នឹង​រូបភាព ១០ ០០០ ដើម្បី​បង្វឹក​កម្មវិធីក្នុង​ការ​ផ្ដាច់​រូប​ផ្ទៃ​ខាងក្រោយ ពី​ផ្ទៃ​ខាងមុខ​លើ​រូបភាព​តែ​មួយ​។ មុខងារ​ថ្មី​នេះ មិន​ទាន់​មាន​ការ​ប្រើប្រាស់​បាន​ទូលំទូលាយ​នៅ​ឡើយ​នោះ​ទេ ព្រោះ​ត្រឹម​ជា​ជំនាន់​សាកល្បង​ ខណៈ​ Google មាន​គម្រោង​ពង្រីក​មុខងារ​នេះ​ទៅ​កាន់​កម្មវិធី​ដទៃ​ទៀត រួម​ទាំង​ Augmented Reality (AR) ផង​ដែរ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម