Sweet កប់! រឿង​បែប​មនោសញ្ចេតនា​ «បេះដូង​នេះ​សុំ​បាន​អត់?» ចេញ​ផ្សាយ​ព្រឹក​នេះ

  • 2018-03-06 01:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ ១

កាលពីដប់ឆ្នាំមុននោះ នៅក្នុងវិទ្យាល័យមួយ...

  • លួចមើលនាងយូរហើយ ពេលណាបានយកសំបុត្រនោះទៅអោយហ្អា?

កុសលវាយក្បាលមិត្តខ្លួន ដែលឈរសម្លឹងមើលនារីម្នាក់ពីមាត់បង្អួចថ្នាក់រៀននៅវិទ្យាល័យ។

  • អាឡប់! និយាយឮៗម្ល៉េះ!

វិសុទ្ធយកសំបុត្រតូចមួយបត់ដាក់ចូលក្នុងហោប៉ៅខោខៀវជើងវែងរបស់គេវិញ។ គេងាកខ្លួនមកតវ៉ានឹងពួកម៉ាក ដែលនិយាយខ្លាចតែម្នាក់ស្រីកំពុងអង្គុយធ្វើលំហាត់ម្នាក់ឯងក្នុងថ្នាក់នោះមិនឮឬយ៉ាងម៉េច។

គេដើរចេញពីមាត់បង្អួចនោះ ខ្លាចនាងងាកមកឃើញគេ ហើយទាញទាំងកុសលមកជាមួយខ្លួនដែរសុភាពឮមាត់មនុស្សក៏ងាកមើលទៅបង្អួច តែគ្មានឃើញនរណាសោះ។ នាងរវល់តែស្លុងអារម្មណ៍អង្គុយធ្វើលំហាត់មិនបានចាប់អារម្មណ៍ថា មានសិស្សប្រុសមុខមាត់ស្អាតបាតម្នាក់លួចឈរមើលនាងរាប់ម៉ោងទេ។ គេមានចេតនាកាន់សំបុត្រសារភាពស្នេហ៍មួយនោះមកអោយនាង តែចិត្តមួយទៀតហាមឃាត់គេ ខ្លាចថានាងនឹងបដិសេធរូបគេ។ ស្រីតូចសក់ក្រងមុខមាត់ស្រស់ស្អាតគួរអោយស្រលាញ់ មិនសូវនិយាយច្រើនទេ។ តែបើជេរ គឺមិនអោយជាន់ពាក្យគ្នាមួយម៉ាត់ឡើយ។ មានម្តាយជាអ្នករកស៊ីនៅផ្សារលក់ដូរ គឺបែបនេះហើយ។ នាងប្រឹងរៀនខ្លាំងណាស់ ព្រោះឮថា បាក់ឌុបឆ្នាំនេះ តឹងតែងមែនទែន។ ម្យ៉ាងទៀត នាងដឹងថា ម្ដាយឪពុកនាងគ្មានប្រាក់ច្រើនសម្រាប់អោយនាងរៀនធ្លាក់មួយឆ្នាំទៀតទេ។ បើនាងធ្លាក់ឆ្នាំនេះ ធានាថា នឹងបានក្លាយជាអ្នកលក់ថ្មីនៅផ្សារមិនខាន។ នាងមិនចង់រកស៊ីដូចឪពុកម្តាយនាង វាហត់នឿយខ្លាំងណាស់។ ប្រាក់ចំណេញក៏តិចតួច តែត្រូវក្រោកតាំងពីព្រលឹម ហើយយប់ងងឹតបានត្រលប់ចូលផ្ទះវិញ។ នាងចង់ធ្វើការងារនៅការិយាល័យដូចគេ មានសៅរ៍មានអាទិត្យសម្រាកកាយា ទើបបានជានាង [...] ចុចអានរឿង


ចូល​ទៅ​កាន់​ផេក​ហ្វេសប៊ុក​របស់​ប្រលោមលោកsabay ចុច​ត្រង់​នេះ

របៀប​ងាយៗ​ដើម្បី​អាន​ប្រលោម​លោក​sabay ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ ios ចុច​ត្រង់​នេះ

Download ប្រលោមលោក​sabay លើ Android ចុច​ត្រង់​នេះ

អត្ថបទ៖ Chhai Yarith

អត្ថបទពេញនិយម