Mourinho ស៊ី​ថ្លៃ​១,៧១​លាន​ ពី​ការ​ធ្វើ​អ្នក​វិភាគ​នៅ​ World Cup ត្រឹម​៤​ថ្ងៃ​ប៉ុណ្ណោះ

  • 2018-03-06 02:59:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Jose Mourinho បាន​ចុះ​កុងត្រា​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​ដើម្បី​ធ្វើ​អ្នក​វិភាគ​សម្រាប់​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក​ World Cup នៅ​ទី​នោះ។

Mourinho

អ្នក​ចាត់​ការ​ Manchester United នឹង​ទទួល​ថ្លៃ​នឿយហត់​ ៤សែន​ផោន​ក្នុង​ថ្ងៃ​ ឬ​ ១,៧១​លាន​ផោន​លើ​កុងត្រា​៤​ថ្ងៃ​របស់​លោក​ជាមួយ​បណ្ដាញ​ទូរទស្សន៍​ RT​។

​ក្នុង​កិច្ច​ព្រមព្រៀង​តម្រូវ​ឲ្យ Mourinho នៅ​ទីក្រុង​មូស្គូ​ចាប់​ពី​ថ្ងៃ​បើក​ការ​ប្រកួត​ World Cup ដើម្បី​ធ្វើ​ជា​អ្នក​វិភាគ​គូ​ប្រកួត​សំខាន់​ៗ​មួយ​ចំនួន បន្ទាប់​មក​លោក​​​ត្រូវ​ស្ថិត​នៅ​រុស្ស៊ី​ថ្ងៃ​ចុង​ក្រោយ​សម្រាប់​វគ្គ​ផ្ដាច់​ព្រ័ត្រ​។​ បុរស​ជនជាតិ​​ព័រទុយហ្គាល់​ទើប​​លេច​មុខ​​ក្នុង​វីដេអូ​ផ្សាយ​ពី​ World Cup របស់​ទូរទស្សន៍​​ RTកាល​ពី​ពេល​ថ្មី​ៗ៕

ប្រភព៖ RT   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទថ្មី