ក្ដៅៗ! ដឹង​ម៉ោង Ryan Giggs ​មក​ដល់​កម្ពុជា​ថ្ងៃ​សុក្រ​នេះ​ហើយ ថែម​ទាំង​មាន​អ្នកគាំទ្រពិសេស​ចាំ​ទទួល​ទៀត

  • 2018-03-06 04:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​លំដាប់​ពិភពលោក Ryan Giggs ​នឹង​មក​ដល់​កម្ពុជា​នៅ​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ​វេលា​ម៉ោង​៨:៤៥​នាទី​យប់តាម​ច្រក​ទ្វា​ VIP។

រូបភាព៖ផ្ដល់ឱ្យពី Tiger Street

ទន្ទឹម​នឹង​ការ​មក​ដល់​នេះ​ដែរ ​ខាង​ក្រុមហ៊ុន ​Tiger ​បាន​រៀប​ចំ​ជ្រើសរើស​អ្នក​គាំទ្រ​ពិសេស​៥០​នាក់​ដើម្បី​រង់ចាំ​ទទួល​ដំណើរ​មក​ដល់​របស់​វិរបុរស​ក្រុម​បិសាច​ក្រហម​ម្នាក់​នេះ។ ក្នុង​ដំណើរ​មក​កម្ពុជា​នេះ​ដែរ Giggs ​នឹង​ស្នាក់​នៅ​ចាប់​ពី​ថ្ងៃ​ទី​៩​ដល់​១១​ខែ​មីនា​ឆ្នាំ​២០១៨​នេះ ​នៅ​សណ្ឋាគារ Sofitel Phnom Penh ។ បុរស​ដែល​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​នៅ​ក្រុម Manchester United ​រូប​នេះ ​នឹង​ចូល​រួម​សកម្មភាព​ជា​ច្រើន​អំឡុង​ពេល​នៅ​កម្ពុជា​នេះ ​ហើយ​នឹង​មាន​វត្តមាន​នៅ​ប្រកួត Tiger Street Football Festival 2018 ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។

បុរស​វ័យ​៤៤​ឆ្នាំ​រូប​នេះ​ជា brand ambassador ​របស់​ក្រុមហ៊ុន Tiger ​ហើយ​បច្ចុប្បន្ន​ក្រោយ​ពី​បញ្ចប់​អាជីព​ជា​កីឡាករ​បាល់ទាត់​ជាមួយ​ក្រុម​បិសាច​ក្រហម លោក​បាន​កាន់​តំណែង​ជា​គ្រូ​បង្វឹក​របស់​ជម្រើស​ជាតិ​វែល​។ ក្នុង​អាជីព​ជា​កីឡាករ​ដែល​លេង​ឱ្យ​ Man Utd ​តែ​១​ក្លឹប​គត់​នោះ ​លោក​បង្ហាញ​ខ្លួន​បាន​៦៧២​ប្រកួត ​និង​រក​គ្រាប់​បាល់​បាន​១១៤​គ្រាប់ ឈ្នះ​ពាន​៣៤​ពាន​រង្វាន់។

អតីត​កីឡាករ​សញ្ជាតិ​វែល​រូប​នេះ ​គឺ​ជា​មនុស្ស​សុភាព​បំផុត ពោល​គឺ​ក្នុង​អាជីព​ជា​កីឡាករ​បាល់ទាត់​នេះ លោក​មិន​ដែល​ស្គាល់​កាត​ក្រហម​ម្ដង​ណា​ឡើយ។ លើស​ពី​នេះ​ទៀត ​Giggs ​ក៏​ជាប់​ឈ្មោះ​ជា​កីឡាករ​ដែល​មាន​គេ​គោរព​ស្រលាញ់ ​មិន​មាន​អ្នក​ស្អប់​ម្នាក់​ផង​ដែរ៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី