ព្រលប់​នេះ បឹង​កេត វាយ​បក​យក​ឈ្នះ​ក្រុម​ខ្លាំង​សិង្ហបុរី​មិន​គួរ​ឲ្យ​ជឿ

  • 2018-03-06 13:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បរាជ័យ​ផ្ទួន​នៅ​ពីរ​ប្រកួត​មុន នៅ​ថ្ងៃ​នេះ​ក្រុម​បឹង​កេតអង្គរ​ធ្វើ​បាន​យ៉ាង​ល្អ​ក្នុង​ការ​ប្រកួត​លើក​ទី​៣​ក្នុង​យុទ្ធនា​ការណ៍​ជម្រុះ​ពាន​រង្វាន់​ AFC Cup 2018 ​ក្នុង​ពូល​ F ដោយ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​សិង្ហបុរី​ Home United ក្នុង​ការ​ប្រកួត​ទើប​ចប់​មុន​នេះ។

ជា​លទ្ធផល​បច្ចេកទេស ក្រុម​ខ្លាំង​កម្ពុជា​ឈ្នះ​ក្នុង​លទ្ធផល ៣ ទល់ ២ ជាមួយ Home United។ នៅ​ក្នុង​ការ​ប្រកួត​នេះ ក្រុម​សិង្ហបុរី​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន​នៅ​នាទី​ទី​២ ដោយ​កីឡាករ Song Ui-Young។ ប៉ុន្តែ​ ៣០ បន្ត​មក គឺ​ជា​នាទី​របស់​ក្រុម​ខ្លាំង​កម្ពុជា​ដែល​អាច​រក​គ្រាប់​បាល់​បាន​ដល់​ទៅ ៣​គ្រាប់ ក្នុង​នោះ Maycon រក​បាន​នាទី​១២ និង​ទី៤១ និង​កីឡាករ Samuel រក​បាន​១​គ្រាប់​ដែរ​នៅ​នាទី ១៣ ពោល​គឺ​ក្រោយ​គ្រាប់​ទី​១​របស់ Maycon តែ​បន្តិច​ប៉ុណ្ណោះ។

ក្រោយ​ត្រូវ​ក្រុម​កម្ពុជា​នាំ​មុខ ក្រុម​ខ្លាំង​បរទេស​មួយ​នេះ បាន​វាយ​សម្រុក​វិញ រហូត​រក​បាន​គ្រាប់​ទី​២​របស់​ខ្លួន​នៅ​នាទី​ទី ៦៧ ដោយ​កីឡាករ Faritz Hameed។ នាទី​នៅ​សល់​ មិន​មាន​ក្រុម​ណា​អាច​រក​បាន​គ្រាប់​បន្ថែម​ទៀត​ទេ។ ដូច្នេះ​ចប់​ ៩០នាទី ក្រុម​ខ្លាំង​កម្ពុជា ឈ្នះ​ក្នុង​លទ្ធផល ៣ ទល់ ២​ ជាមួយ Home United។

រហូត​ដល់​ពេល​នេះ​ បឹងកេត​បាន​​ឈ្នះ​១​ប្រកួត​វិញ​ហើយ ក្នុង​៣​ប្រកួត​របស់​ខ្លួន​​​ក្នុង​ពូល​ F នៃ​ពាន​រង្វាន់​ AFC Cup 2018។ ប្រកួត​លើក​ទី​១ ក្រុម​កម្ពុជា ​ចាញ់​ក្រុម​ Ceres Negros  ចាស់​ដៃក្នុង​លទ្ធផល​ ៩-០ ​នៅ​ទឹក​ដី​ប្រទេស​ហ្វីលីពីន​ និង​លើក​ទី​២​ចាញ់​ក្រុម Shan United របស់​មីយ៉ាន់ម៉ា​ដោយ​លទ្ធផល​ ២-១​ ទៀត​នៅ​ទឹក​ដី​របស់​ខ្លួន មុន​ពេល​វាយ​បក​យក​ឈ្នះ​ក្រុម​មក​ពី​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​នេះ​៕

អត្ថបទ៖ ជាន ចាន់រ៉ា