ភ្នំពេញ ​មណ្ឌល​ជក់​ចិត្ត​បំផុតរបស់ Tiger Street ​នឹង​ចាប់​ផ្ដើម​ប្រកួត​ស្អែក​នេះ

  • 2018-03-06 10:17:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ​ជា​មណ្ឌល​ដែល​ពោរពេញ​ទៅ​ដោយ​ក្រុម​ខ្លាំង​ៗ ​ក្នុង​ព្រឹត្តិការណ៍ Tiger Street Football Festival 2018 ​ហើយ​ក្រុម​ទាំង​១១៦​នឹង​ធ្វើ​ការ​ប្រកួត​គ្នា​ចាប់​ពី​ម៉ោង​៧​ព្រឹក​ស្អែក​នេះ​ត​ទៅ​ហើយ​នៅ​មុខ​បរិវេណ​សាល​មហោស្រព​កោះ​ពេជ្រ។

នេះ​ជា​មណ្ឌល​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍​ខាង​លើ ​មុន​ពេល​ឈាន​ចូល​ដល់​ការ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​១០-១១​ខែ​មីនា​ឆ្នាំ​២០១៨​នេះ។ ​នៅ​មណ្ឌល​ភ្នំពេញ​ក្រុម​ទាំង​១១៦​នឹង​ត្រូវ​ធ្វើ​ការ​ប្រកួត​រហូត​ដល់​ទៅ​៣​ថ្ងៃ​ឯណោះ ទើប​អាច​ស្វែង​រក​១២​ឈាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ទូទាំង​ប្រទេស​បាន។ ខណៈ​ដែល​ក្រុម​ចូលរួម​ទាំង​អស់​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង ពោរពេញ​ដោយ​បទ​ពិសោធ​លើ​ការ​ប្រកួត​លក្ខណៈ Futsal ​លើ​ក្ដារ​នេះ។

ក្រុម​ដែល​ល្បី​ៗ​ចុះ​ឈ្មោះ​ប្រកួត​នៅ​មណ្ឌល​ភ្នំពេញ​នេះ​រួម​មាន ដូនពេញ Home Sport FC Pisnoka FC Daniel FC Victory Youth FC (ក្រុម​ការពារ​តំណែង​ជើង​ឯក) អាណាចក្រ​បៃតង ឆន្ទៈ​កីឡា ​និង​ក្រុម Rolling FC ​ជា​ដើម។ អ្វី​ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​កាន់​តែ​ចាប់​អារម្មណ៍​ក្នុង​ការ​ប្រកួត​មណ្ឌល​នេះ​មួយ​ទៀត​នោះ គឺ​ពួកគេ​អាច​នឹង​បាន​ឃើញ​បច្ចេកទេស​ពី​កីឡាករ​បរទេស ព្រោះ​ថា​ក្រុម​នៅ​ភ្នំពេញ​ភាគ​ច្រើន​តែងតែ​មាន​លាយ​កីឡាករ​បរទេស​ជា​និច្ច។

ចំពោះ​ប្រាក់​រង្វាន់​សម្រាប់​មណ្ឌល​នេះ​វិញ ​ក្រុម​លេខ​១​បាន​១៥០០​ដុល្លារ ​លេខ​២​បាន​១០០០​ដុល្លារ ​លេខ​៣​បាន​៥០០​ដុល្លារ​​និង​ក្រុម​លេខ​៤​បាន​២០០​ដុល្លារ។ ការ​ប្រកួត​ជ្រើស​យក​១២​ក្រុម​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​ដណ្ដើម​ប្រាក់​រង្វាន់​ធំ​ទូទាំង​ប្រទេស ១៥ ០០០​ដុល្លារ ​និង​បាន​ថត​រូប​ជាមួយ​វីរបុរស​ក្រុម​បិសាច​ក្រហម Manchester United ​ថែម​ទៀត៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី