Mark Zuckerberg ជា​សេដ្ឋី​​ពិត​មែន តែ​កុំ​គិត​ថា​ជីវិត​លោក​ហ៊ឺហាដូច​អ្នក​គិត​ឲ្យ​សោះ

  • 2018-03-07 02:39:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេដ្ឋី​វ័យ ៣៣ ឆ្នាំ​ Mark Zuckerberg ត្រូវ​បាន​គេ​ស្គាល់​ជា​ស្ថាបនិក​ជោគជ័យ​មួយ​រូប ក្នុង​ការ​បង្កើត​បណ្ដាញ​សង្គម​យក្ស Facebook។ បើ​និយាយ​ពី​ទម្លាប់​រស់​នៅ​ប្រចាំ​ថ្ងៃ នៃ​បុរស​សញ្ជាតិ​អាមេរិក​រូប​នេះ ក៏​ដូចជាមនុស្សសាមញ្ញឯទៀត។

ថ្លែង​ប្រាប់​ Jerry Seinfeld ក្នុង​កម្មវិធី Facebook Live Q&A លោក Mark ធ្លាប់​បញ្ជាក់​គាត់​រមែង​ងើប​ម៉ោង ៨ ព្រឹក ហើយ​ឆ្លៀត​ឆែក​មើល Facebook, Messenger និង WhatsApp លើ​ទូរសព្ទ​គាត់។​

ក្រោយ​ឆែក​រឿងរ៉ាវ​មួយ​ចំនួន​ចប់​រួចរាល់ គាត់​ឆ្លៀត​ចេញ​ទៅ​ខាង​ក្រៅ​ហាត់ប្រាណ ដោយ​យ៉ាង​តិច ៣ ដង​ក្នុង​មួយ​សប្តាហ៍។

ពេល​ខ្លះ​គាត់​ច្រើន​យក​កូន​ឆ្កែ Beast ទៅ​ជាមួយ ដោយ​មេ​ធំ​ខាង​បច្ចេកវិទ្យា​ថា​ការ​ដែល​ធ្វើ​បែប​នេះ ជំរុញ​ឲ្យ​មាន​អារម្មណ៍​សប្បាយ​រីករាយ​បំផុត។

ក្រោយ​ហាត់ប្រាណ​ចប់ Mark មិន​ខ្វល់​ច្រើន​ទេ​រឿង​អាហារ​ពេល​ព្រឹក ដោយ​ថ្ងៃ​នោះ​គាត់​ចង់​អ្វី គឺ​បរិភោគ​ហ្នឹង​យក​តែ​ម្តង (ទម្លាប់​មិន​ចូលចិត្ត​ចំណាយ​ពេល​ច្រើន លើ​ការ​សម្រេច​ចិត្ត​តូចតាច)។

មិន​ខុស​ពី​ទម្លាប់​ប្រើ​សំលៀកបំពាក់​ដដែល​រាល់​ថ្ងៃ ដោយ​ឈុត​ធ្វើ​ការ​របស់​ Zuckerberg ក៏​មាន​ខោ​ខោវប៊យ, ស្បែកជើង​ប៉ាតា អម​អាវ​ដៃ​ខ្លី​ពណ៌​ប្រផេះ។ ឆ្លើយឆ្លង​ជុំវិញ​រឿង​នេះ​កាល​ឆ្នាំ ២០១៤ គាត់​ប្រាប់​ទៅ​មហាជន "ខ្ញុំ​ចង់​ឲ្យ​ជីវិត​មួយ​នេះ​មាន​ការ​សម្រេច​ចិត្ត​តិច​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន"។​

គាត់​ធ្វើ​ការ​ប្រហែល ៥០ ទៅ ៦០ ម៉ោង​ក្នុង​មួយ​សប្តាហ៍​នៅ Facebook “ខ្ញុំ​ចំណាយ​ពេល​ច្រើន​បំផុត​ដើម្បី​រក​មធ្យោបាយ​ភ្ជាប់​ពិភពលោក​មួយ​នេះ ឲ្យ​មាន​ទំនាក់ទំនង​កាន់​តែ​ប្រសើរ​ឡើង ប៉ុន្តែ​ភាគ​ច្រើន​មិន​ស្ថិត​ក្នុង​ពេល​បម្រើការ​នៅ​ការិយាល័យ ឬ​អង្គប្រជុំ​នោះ​ទេ"។

បុគ្គលិក​ជំនិត​ ១២ រូប​នៅ​ពី​ក្រោយ​គាត់ ដែល​អង្គុយ​ចាំ​លុប Comment និង Post ខុស​គោលការណ៍​លើ​ទំព័រ Facebook របស់​លោក Mark។​

សម្រាក​ពី​ការងារ គាត់​ចំណាយ​ពេល​រៀន​ភាសា​ចិន​កុកងឺ ហើយ​ទម្លាប់​អាន​សៀវភៅ​ថ្មី​យ៉ាង​តិច ១ ក្បាល​រៀងរាល់ ២ សប្តាហ៍។

គាត់​ក៏​ចំណាយ​ពេល​មួយ​ចំនួន ធ្វើ​ដំណើរ​កម្សាន្ត​ជាមួយ​ក្រុម​គ្រួសារ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កៅ រក្សា