ចូល​ពេទ្យ​អស់ ៣ នាក់​ ដោយ​សារ​ដើរ​បុក​ផ្ទាំង​កញ្ចក់​នៅ​ក្រុមហ៊ុន Apple

  • 2018-03-06 11:42:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុគ្គលិក​បម្រើ​ការ​នៅ​ទីស្នាក់ការ​ថ្មី​របស់ Apple បាន​ជួប​គ្រោះ​ចៃដន្យ​ដើរ​បុក​ផ្ទាំង​កញ្ចក់​ជា​បន្តបន្ទាប់ ហើយ​មក​ទល់​ពេលនេះ​ យ៉ាង​តិច​បុគ្គលិក ៣ រូប​កំពុង​ស្ថិត​ក្នុង​លក្ខខណ្ឌ​សង្គ្រោះ​បន្ទាន់។ ផ្អែក​តាម​កាសែត​ប្រចាំ​តំបន់ San Francisco Chronicle បាន​បង្ហើប​ថា​ពួក​គេ​ត្រូវ​បាន​ឡានពេទ្យ​មក​ដឹក​យក​ភ្លាមៗ ក្រោយ​ជួប​ករណី​ដើរ​បុក​ផ្ទាំង​កញ្ចក់​យ៉ាង​ធ្ងន់ធ្ងរ។

រូបតំណាងផ្ទាំងកញ្ចក់នៅទីស្នាក់ការថ្មី Apple

តាម​ការ​បង្ហើប​ប្រាប់​ ថ្វី​បើ​កញ្ចក់​ដែល​បំពាក់​ក្នុង​ការិយាល័យ​មាន​តម្លៃ​ថ្លៃ អម​ការ​រចនា​ល្អ​ឥត​ខ្ចោះ​ប៉ុន្តែ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដល់​ថ្នាក់​ភ័ន្តច្រឡំ​ថា​ទី​នោះ​ពុំ​មាន​ផ្ទាំង​កញ្ចក់។ ដោយ​មុន​នេះ​បន្តិច​បុគ្គលិក​ខ្លះ ក៏​ប្រើ​ក្រដាស​យក​ទៅ​បិទ​សម្គាល់ តែ​ក្រោយ​មក​ត្រូវ​បញ្ជា​ឲ្យ​ដក​ចេញ​វិញ តាម​ហេតុផល​បង្ក​ឲ្យ​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ក្រុមហ៊ុន។

ជុំវិញ​បញ្ហា​នេះ​ អនុប្រធាន​ផ្នែក​អភិវឌ្ឍ​ និង​អចលនទ្រព្យ​លោក Dan Whisenhunt បាន​មាន​ប្រសាសន៍ថា៖ "ក្នុង​ក្រុមហ៊ុន ​បាន​ជួប​រឿង​ហេតុ​មនុស្ស​ដើរ​ទៅ​បុក​ផ្ទាំង​កញ្ចក់ ហើយ​នោះ​ក៏​ជា​បញ្ហា​ចម្បង​ដែល​យើង​កំពុង​ព្យាយាម​ដោះស្រាយ"។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Independent   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម