ក្មេងៗ​រត់​ចែក​ជើង​គ្នា ចាញ់​បោក AR បញ្ជា​ខ្មោច​ដើរ​ចេញ​ពី​អេក្រង់​ទូរទស្សន៍

  • 2018-03-07 01:55:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​ទស្សនា​ភាពយន្ត​បែប​ព្រឺព្រួច ប្រាកដ​ជា​ធ្លាប់​ស្គាល់​តួ​អង្គ Sadako ឬ Samara ជា​ប្រភេទ​ខ្មោច​ដ៏​កាច​សាហាវ​មាន​ក្នុង​ឈុត​ឆាក​រឿង The Ring និង​រឿង​ភ័យរន្ធត់​ជា​ច្រើន​ទៀត។​ លុះ​អភិវឌ្ឍ​ឆ្លង​កាត់​បច្ចេកវិទ្យា ARKit របស់ Apple ពួក Software Developer មួយ​ក្រុម បាន​បង្កើត​ទស្សនីយភាព​ប្លែកភ្នែក​មិន​គួរ​ឲ្យ​ជឿ។

មិន​ខុស​អ្វី​ពី​វីដេអូ​ឃ្លីប​ដំបូង​ដែល​បង្ហោះ​ដោយ​គណនី Mike Woods បាន​ថត​វីដេអូ​ពេល​កូន​ខ្លួន​កំពុង​ទស្សនា​ភាពយន្ត​សុខៗ ក៏​ស្រាប់​តែ​លេច​ចេញ​ខ្មោច Sadako ឆ្ពោះ​ចេញ​ពី​អេក្រង់​ទូរទស្សន៍​ធ្វើ​ឲ្យ​ក្មេង​​មាន​ការ​ភ័យ​ខ្លាច​រត់​បាត់​ស្រមោល​ឈឹង។

គូស​បញ្ជាក់​ថា​បច្ចេកវិទ្យា Augmented Reality (AR) បាន​ផ្ទុះ​ភាព​ល្បីល្បាញ​ខ្លាំង​អំឡុង​ខែ​កក្កដា ឆ្នាំ ២០១៦ ស្រប​ពេល​អ្នក​អភិវឌ្ឍ​ហ្គេម Niantic បាន​បញ្ចេញ​នូវ​ហ្គេម Pokemon Go បែប​បង្ហាញ​ការ​ចាប់​សត្វ​នៅ​នឹង​មុខ​ពិតៗ ឆ្លង​កាត់​តាម​កាមេរ៉ា​របស់​ស្មាតហ្វូន។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Flashfly   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម